ប្រៃហឹរប្លែកមាត់! សាច់ជ្រូកបីជាន់លីងជាមួយអំបិលម្ទេស ញ៉ាំជាមួយបាយក្តៅៗ

ហឹរៗប្រៃៗ ជាតិណាស់!

0
15877

តាម​ពិត​ទៅ​រូប​មន្ត​នេះ​អាច​ដាក់​សាច់​អី​ក៏​ត្រូវ​ដែរ​ ជា​ពិសេស​សាច់​ជ្រូក​ ៣ ជាន់​។​ ចង់​ឲ្យ​រសជាតិ​កាន់​តែ​ឆ្ងាញ់​អាច​ញ៉ាំ​ជា​មួយ​បាយ​ក្តៅ​ៗ​​ នៅ​ផ្ទះ​ជុំ​គ្រួសារ​ជាតិ​ហ្មង​។​

គ្រឿង​ផ្សំ​៖​

  • សាច់​ជ្រូក​ ៣ ជាន់​ ១​ គីឡូ
  • ខ្ទឹម​ស​ហាន់​ហើយ​ ១​ កូន​ពែង
  • ម្ទេស​ក្រៀម​ចិញ្ច្រាំ​ហើយ​ កន្លះ​កូន​ពែង
  • ស្លឹក​តយ​ ១ សន្លែក
  • អំបិល​ ១ ស្លាប​ព្រា​កាហ្វេ
  • ស្ករ​ ១ ស្លាប​ព្រា​កាហ្វេ
  • ខ្ទឹម​បារាំង​ចិញ្ច្រាំ​ហើយ​ កន្លះ​កូន​ពែង

វិធី​ធ្វើ​៖

១. ដាំ​ទឹក​ឲ្យ​ពុះ​ ដាក់​សាច់​ជ្រូក​ ៣ ជាន់​ចូល​ស្ងោរ​ជា​មួយ​ស្លឹក​តយ​រហូត​ដល់​ឆ្អិន​

២. ស្រង់​ឡើង​ ហើយ​លាង​វា​ជា​មួយ​ទឹក​ត្រជាក់​ រួច​ទុក​ឲ្យ​ស្ងួត សឹម​កាត់​ជា​ដុំ​តូច​ៗ

៣. យក​ខ្ទះ​ឲ្យ​ក្តៅ​ ដាក់​ប្រេង​ឲ្យ​ច្រើន​ រួច​បំពង​សាច់​បី​ជាន់​ ឲ្យ​ស្រួយ

៤. យក​វា​ឡើង​ហើយ​ដួស​ប្រេង​ចេញ​​

៥. ដាក់ប្រេង​ចូល​ប្រហែល​ ២ ស្លាប​ព្រា​បាយ ដាក់​ខ្ទឹម​ស​ចូល​បំពង​ ឲ្យ​ឡើង​ក្រហម

​៦. ដាក់​ម្ទេស​ក្រៀម​ចូល​បំពង​បន្តិច​ រួច​បន្ថយភ្លើង

៧. ដាក់​អំបិល​ ស្ករ​ ហើយ​ចូក​ត្រលប់​ចូល​គ្នា​ រួច​ដាក់​សាច់​ជ្រូក​បំពង​ចូល

៨. រួច​ដាក់​ខ្ទឹម​បារាំង​ចូល

៩. ដួស​ដាក់​ចាន​ ហើយ​ញ៉ាំ​ជា​មួយ​ទឹក​ម្ទេស​កាន់​តែ​ឆ្ងាញ់​។