ប្រើគ្រឿងផ្សំតែ ២ មុខ អាចធ្វើការ៉េមអូរីអូត្រជាក់ៗញ៉ាំនៅផ្ទះបាន ត្រូវជាមួយមេឃកំពុងក្តៅខ្លាំង

ប្រើពេល និងគ្រឿងផ្សំតែម៉ាញ៉ិបបានញ៉ាំហើយ

0
5410

ចាប់​ពី​ថ្ងៃ​នេះ​ទៅ​កម្តៅ​អាច​កើន​ដល់​ ៤០ អង្សា​សេ​ បើ​ដើរ​ចេញ​ក្រៅ​ផ្ទះ​វិញ​ក្តៅ​សឹង​បែក​ក្បាល​ទៅ​ហើយ​។​ ម៉េច​មិន​សាក​មក​ធ្វើ​អី​ត្រជាក់​ៗ​ទុក​ញ៉ាំ​នៅ​ផ្ទះ​ខ្លួន​ឯង​មើល​ ចាំ​ Admin ប្រាប់​រូប​មន្ត​ថ្មី​មួយ​ ឆ្ងាញ់​ហើយ​ស្រួល​ទៀត​ ត្រូវ​ការ​គ្រឿង​ផ្សំ​តែ​ ២ មុខ​ទេ​។​ ម៉ោះ​ធ្វើ​ការ៉េម​អូរីអូ​ញ៉ាំ​ទាំង​អស់​គ្នា៖

របស់​ត្រូវ​ការ​៖

  • នំ​អូរីអូ​ (ប៉ុន្មានកញ្ចប់​ក៏​បាន​)
  • ទឹក​ដោះ​គោ​ស្រស់
  • ឈើ​ដោត​ការ៉េម​

វិធី​ធ្វើ​៖

១. យក​នំ​អូរីអូ​យក​មក​ដំ​ៗ​ឲ្យ​ម៉ដ្ឋ​បន្តិច​ តែ​កុំ​ម៉ដ្ឋ​ពេក​ (កុំ​ហែក​សម្បក​នំ)

២. រួច​យក​កន្ត្រៃ​មក​កាត់​សម្បក​ផ្នែក​ខាង​ចុង​ចេញ​ម្ខាង​ រួច​ចាក់​ទឹក​ដោះ​គោ​ស្រស់​ចូល​ ហើយ​ដោត​ឈើ​ចូល​ រួច​យក​ដាក់​ក្នុង​ទូរ​ទឹកកក​ទុក​ឲ្យ​កក​ជា​ការ​ស្រេច​។​ យើង​នឹង​ទទួល​បាន​ការ៉េម​អូរីអូ​​ត្រជាក់ៗ​ហើយ​ឆ្ងាញ់​។​