នំបញ្ចុក​សាច់​ចិញ្ច្រាំ នរណាមិនល្បីទាំងមីនុយចាស់ និងមីនុយថ្មីអតិថិជនសរសើរថាឆ្ងាញ់គ្រប់គ្នា

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

0
1381

និយាយ​ពី​ហាង​ នំបញ្ចុក​សាច់​ចិញ្ច្រាំ​ គឺថា​អោយ​តែ​អ្នកណា​បាន​ទៅ​ញ៉ាំ​តែងតែ​លាន់មាត់​សរសើរ​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​​ញ៉ាំ​មួយ​ចាន​ហើយ​ តែងចង់​ថែម​មួយ​ចាន​ទៀត​ហ្មង​។ អ្វី​ដែល​ពិសេស​នោះ​ ឆ្នាំ​២០២០នេះ​ ហាង​ក៏បាន​បន្ថែម​មី​នុយ​ថ្មី​មួយទៀត​ ផ្គាប់ចិត្ត​អតិថិជន​​​ឆ្ងាញ់​ប្លែក​មាត់ម៉ាទំហឹង។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

សម្រាប់មីនុយថ្មីនេះ គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ ថាឆ្ងាញ់ខ្លាំងកម្រិតណានោះ។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

ក្រៅពី​មាន​ម្ហូប​ឆ្ងាញ់​ៗក្នុង​ហាង​ក៏​មាន​ភេសជ្ជៈ​ជាច្រើន​ ក្នុង​នោះ​ក៏​មាន​កាហ្វេ​ដូង​ក្រឡុក​ និង​ទឹក​អំពិល​ទុំ​សណ្ដែកដី​ ដ៏​ឈ្ងុយ​ ផង​ដែរ​។

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

ម៉ោះៗ​ មិនថា​ម៉ូយ​ចាស់​ ម៉ូយ​ថ្មី​ទេ​ កុំភ្លេចមកញ៉ាំទាំងអស់គ្នាណា ព្រោះថាមិនទាំងមីនុយចាស់ និងមី​នុយ​ថ្មីសុទ្ធតែឆ្ងាញ់ៗពិសេសមួយបែបម្នាក់។ ឆ្ងាញ់ៗចឹងអី រឿងអីមិនណាត់គ្នាមកញ៉ាំនោះ ញ៉ាំមុខម្ហូបចាស់ក៏បាន ថ្មីក៏បាន​តាមចំណូលចិត្តរបស់លោកអ្នក ជាពិសេសលោកអ្នកក៏អាចកុម្ម៉ងយកទៅញ៉ាំនៅផ្ទះក៏បានតាមរយៈ Nham24 Delivery, Bloc Delivery និងMuuve Delivery៕(ហាងចាប់បើកពីម៉ោង ៧:00ព្រឹក ដល់ម៉ោង ៧:00យប់, គុយទាវសាច់ចិញ្ច្រាំមានលក់ពីម៉ោង ៧:00ព្រឹក ដល់ត្រឹមម៉ោង ១២:00ថ្ងៃត្រង់)

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
ហាង នំបញ្ចុកសាច់ចិញ្ច្រាំ

ហាង នំបញ្ចុកសាច់ចិញ្ច្រាំ
លេខទូរសព្ទ៖ 017 447 333
ទីតាំង៖ ផ្ទះលេខ១៧E0 ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ

វីដេអូ៖