អ្នកណាខ្លះចូលចិត្តមើលរឿងកូរ៉េហើយលង់ស្នេហ៍ oppa? បើ admin វិញមិនត្រឹមតែលង់ស្នេហ៍ oppa ទេ តែឃ្លានទាំងម្ហូបកូរ៉េទៀត ព្រោះអីឃើញតួគេញ៉ាំទំនងពេក។ បើបានមើលរឿងបណ្តើរញ៉ាំអាហារបែបកូរ៉េបណ្តើរដឹងតែមានក្តីសុខខ្លាំងៗហ្មង!
គ្រឿងផ្សំ៖
- ត្រសក់ ១ គីឡូក្រាម
- ម្ទេសម៉ត់ ៥ ស្លាព្រា
- ទឹកត្រីមួយស្លាព្រា
- ប៊ីចេង ២ ស្លាព្រាកាហ្វេ
- ស្លឹកខ្ទឹមមានកម្រិតស្មើនិងការ៉ុតនៅពេលជិតហើយ
- ខ្ទឹមបារាំង ១ មើម
- ការ៉ុត ១ មើម
- ល្ង
វិធីធ្វើ៖
១. ដំបូងអ្នកត្រូវពុះត្រសក់ជា ៤ ប៉ុន្តែមិនត្រូវឲ្យដាច់នោះទេ បន្ទាប់មកយកអំបិលមកលាបទាំងក្នុងនិងក្រៅឲ្យសព្វប្រើអំបិល ២ ស្លាបាយសម្រាប់ត្រសក់ ១ គីឡូក្រាម បន្ទាប់ពីលាបសព្វហើយ ទុកមួយអន្លើសិន
២. យកស្លឹកខ្ទឹមមកហាន់ប្រវែងមួយត្នាំងដៃ។ ខ្ទឹមបារាំងពុះជាពីរហាន់បណ្តោយៗ បន្ទាប់មកកាត់ជាពីរ។ ការ៉ុតចិតវាជារាងបញ្ឆិតៗ បន្ទាប់មកធ្វើការចិតជារាងបញ្ឆិតៗជាបន្ទះឲ្យស្តើងៗ។ យកបន្លែដែលបានចិតទាំងអស់មកលាងឲ្យស្អាត បន្ទាប់មករៀបដាក់ក្នុងចានធំមួយដោយដាក់ក្នុងកម្រិតស្មើគ្នា
៣. បន្ទាប់ពីចាក់បន្លែទាំងអស់ចូលក្នុងចានរួចមក ត្រូវបន្ថែមម្ទេស ទឹកត្រីមួយស្លាព្រា,ប៊ីចេង ២ ស្លាព្រាកាហ្វេចូលច្របល់ចូលគ្នាឲ្យសព្វ
៤. យកត្រសក់ដែលបានត្រាំទុកនោះមកលាងទឹកឲ្យស្អាត បន្ទាប់មកយកគ្រឿងដែលបានលាយទុកនោះមកលាប និងញាត់ចូកក្នុងត្រសក់ឲ្យពេញជាការស្រេច។