ស្គាល់កន្លែងឆ្ងាញ់ទាំង១០នេះ ដឹងតែលែងបារម្ភរឿងស្គមហ្មង??

កន្លែងឆ្ងាញ់ កន្លែងធាត់

0
1577

ស្គាល់កន្លែងដែលសាមញ្ញៗតែមានអីញ៉ាំឆ្ងាញ់ៗ គឺជារឿងមួយដ៏ល្អសម្រាប់យើងគ្រប់គ្នាព្រោះថាអាចចាយលុយម៉ាញិបតែបានឆ្ងាញ់មាត់ម៉ាអ៊ែម។ ជាពិសេសអ្នកដែលចូលចិត្តញ៉ាំអីនៅខាងក្រៅ និងអ្នកដែលចង់ធាត់ថ្ងៃនេះAdmin នាំអោយស្គាល់១០កន្លែងដែលមានលក់អីញ៉ាំសាមញ្ញៗតែឆ្ងាញ់ ហើយតម្លៃសមរម្យទៀត។

ហាង បបរជើងជ្រូកផ្សារអូឡាំពិក

គិតចង់ហុតបបរក្តៅៗកម្តៅក្រពះម្តងហី! ចង់ញ៉ាំអត់ម្តុំផ្សារអូឡាំពិកយើងនេះ បបរបាញ់កាញ់ជើងជ្រូក បបរលត បបរត្រី រសជាតិ និងតម្លៃអាចទទួលយកបាន តោះចឹងហុតបែបញើសខ្ចាយម្តងមើល៍ និយាយពីល្បីក៏យូរឆ្នាំហើយដែរ​។ ល្បីតៗគ្នាយូរហើយ គាត់លក់តាំងពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ននេះ នៅតែមានភ្ញៀវមកជាហូហែរ លក់ដាច់ខ្លាំងទៀតផង ចឹងសម្រាប់អ្នកដែលចង់សាករសជាតិបបរជើងជ្រូក អាចមករកបាននៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម។

ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ហាង បបរជើងជ្រូកផ្សារអូឡាំពិក

ហាង បបរជើងជ្រូកផ្សារអូឡាំពិក
ទីតាំង៖ នៅជិតផ្សារអូឡាំពិកផ្លូវ១៩៣ កែងផ្លូវ៣១០ ជាប់កន្លែងលក់បង្អែម

 បាយស្រូបអង្គអេង

បាយស្រូបអង្គអេងដ៏ល្បីឈ្មោះ លក់ជាង៣០ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៤៣ កែងនឹងផ្លូវ ៣០០ ជាប់នឹងផ្លាកសាលាបឋមសិក្សាព្រះអង្គអេង យើងតែងឃើញមានអ្នកអង្គុយញ៉ាំយ៉ាងច្រើនរៀងរាល់ព្រឹក សឹងតែរកកន្លែងអង្គុយគ្មានពេលខ្លះ ស្របនឹងអ្នកលក់ជាច្រើនអ្នកញាប់ដៃញាប់ជើង ទទួលភ្ញៀវសួរថា “បងៗ ញ៉ាំបាយសាច់អីដែរ” ។

បាយស្រូបអង្គអេង
បាយស្រូបអង្គអេង
 បាយស្រូបអង្គអេង

ទីតាំង៖ ផ្លូវ១៤៣ កែងផ្លូវ៣០០ រឺផែនទី ចុចទីនេះ

ហាង សុខមុំមីខគោ

ហាងល្បី២០ឆ្នាំជាងហើយនៅតែអាចថែរក្សាកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរហូតដល់សព្វថ្ងៃនេះ អ្វីដែលសំខាន់នោះ គ្រប់គ្នាដែលធ្លាប់ញ៉ាំគឺសរសើរថាឆ្ងាញ់ ហើយរឹតតែច្បាស់នោះគឺអ្នកនៅប្លុកបាក់ទូកនឹងតែម្តង អ្នកណាក៏ស្គាល់ដែរ ហាង សុខមុំមីខគោនោះ។

ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ
ហាង សុខមុំមីខគោ

ហាង សុខមុំមីខគោ
ទូរស័ព្ទ៖ 012 908 392
ទីតាំង៖ ម្តុំសាលាបឋមសិក្សាបាក់ទូក ទល់មុខបណ្ណាគារបាក់ទូក ផ្លូវលេខ១៦១

ហាង​ចែ​ស្រី​បាញ់​ស៊ុង​បាញ់​ឆាវ​ឆ្ងាញ់

ចែ​ស្រី​បាញ់​ឆាវ​ បាញ់​ស្រ៊ុង​ឆ្ងាញ់​ ភ្ញៀវ​មក​ញ៉ាំ​ពេញៗ​តុ​ ភាគ​ច្រើន​អ្នក​ស្គាល់​កន្លែង​នោះ​ដោយ​មាន​របស់​ញ៉ាំ​ច្រើន​មុខ​សុទ្ធ​តែ​ឆ្ងាញ់ៗ​ មាន​ដូច​ជា​៖ បាញ់​ស្រ៊ុង បាញ់​ហ៊យ បាញ់​ឆាវ គួង នំ​ជើង​ជ្រូក​ រស​ជាតិ​គឺ​ឆ្ងាញ់​ហ្មង​។ នំ​កន្លែង​គាត់​ឆ្ងាញ់​គ្រប់​មុខ​ហ្មង​ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​លក់​ចន្លោះ​ពី​ ៣៥​គីឡូ ទៅ​៤០​គីឡូ​ លក់​គ្មាន​សល់​ទេ​។​

ហាង ​ចែ​ស្រី​បាញ់​ស៊ុង​ បាញ់​ឆាវ​ឆ្ងាញ់
ហាង ​ចែ​ស្រី​បាញ់​ស៊ុង​ បាញ់​ឆាវ​ឆ្ងាញ់

ហាង ​ចែ​ស្រី​បាញ់​ស៊ុង​ បាញ់​ឆាវ​ឆ្ងាញ់
ទី​តាំង​៖ ផ្លូវ ១០៧ ផ្លូវ​សុក​ហុក ក្បែរ​គុយទាវ​ឆ្ងាញ់​អូឬស្សី
លេខ​ទូរសព្ទ៖ 010 54 51 50 / 012 23 75 87

ហាង នំ​ពពារ​ប្រៃ​ម្ចាស់​ដើម

ស្គាល់​នំ​ពពារ​ប្រៃ​ម្ចាស់​ដើម​អត់?​ មាន​ឈ្មោះ​ល្បី​មិន​ក្រោម​ ១០ ឆ្នាំ​ទេ​ លក់​តាំង​ពី​ឪពុក​រហូត​ដល់​កូន​ទៀត​។​ ទោះ​បី​ជា​បើក​លក់​តាំង​ពី​ឆ្នាំ​ ២០០៧ មក​មែន​ តែ​ភ្ញៀវ​នៅ​តែ​សរសើរ​រសជាតិ​ឆ្ងាញ់​ដូច​ដើម​ មិន​ថា​ភ្ញៀវ​ថ្មី​ ឬ​ភ្ញៀវ​ចាស់​ទេ​។​

ហាង នំ​ពពារ​ប្រៃ​ម្ចាស់​ដើម
ហាង នំ​ពពារ​ប្រៃ​ម្ចាស់​ដើម
ហាង នំ​ពពារ​ប្រៃ​ម្ចាស់​ដើម

ហាង នំ​ពពារ​ប្រៃ​ម្ចាស់​ដើម
ទី​តាំង៖ ផ្លូវ 143 កែង ផ្លូវ 278 ម្តុំ ក្រោយ​រោង​គុន​គិរីរម្យ​ក្រោម​ដើម​ឆត្រ័​និង​ដើម​លឿ​រាជ
លេខ​ទូរសព្ទ៖ 089 720 205 / 098 990 062

មីឆាប័ណ្ណធានា

បើនិយាយពីមីឆាប័ណ្ណធានា អ្នកគ្រប់គ្នាច្បាស់ជានឹកឃើញដល់ថ្វីដៃលោកតាលក់នៅក្បែសាលាបាក់ទូកជាង១០ឆ្នាំមកហើយ។ ប្រាកដណាស់ទោះបីពេលនេះអស់ពីលោកតាទៅពិតមែន ក៏មានកូនប្រុសរបស់លោកតាលក់បន្តផងដែរ ឯរសជាតិវិញក៏នេះតែឆ្ងាញ់មិនចាញ់ថ្វីដៃរបស់លោកតានោះទេ។

ហាង មីឆាប័ណ្ណធានា
ហាង មីឆាប័ណ្ណធានា
ហាង មីឆាប័ណ្ណធានា

ហាង មីឆាប័ណ្ណធានា
លេខទូរស័ព្ទ៖ 012 64 83 72
ទីតាំង៖ ផ្លូវ ១៣៩ ម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់
ផែនទី
https://goo.gl/maps/GLaqTPb338ioiFPD8

ហាង ដារ៉ាអាកោខ្ទិះ

គ្រាន់ឃើញភ្លាម ឃ្លានភ្លាមហ្មង ទំនងពេកហើយ អាកោខ្ទិះ ក្តៅហុយៗ លក់ដាច់ខ្លាំងទៀតផង ធ្វើសឹងតែមិនទាន់អ្នកទិញ លក់ត្រឹម៣ម៉ោងអស់គ្មានសល់ទេ ហើយមានដឹងអត់ថាលក់នៅណា​? មោះ! ចាំAdmin ប្រាប់ ក្បែរអង់តែនទួលគោកយើងនេះតើស៍ ទល់មុខធានាគាអេស៊ីលីដា។

ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ
ហាង ដារ៉ាអាកោខ្ទិះ

ហាង ដារ៉ាអាកោខ្ទិះ
លេខទូរស័ព្ទ៖ 078 211 491 / 098 964 039 / 098 355 491
ទីតាំង៖ ក្បែរអង់តែនទួលគោក ទល់មុខធានាគាអេស៊ីលីដា

ហាង Indy House

មកជុំគ្នាអស់ហើយទាំងប្រុសស្អាតស្រីស្អាត ហើយអ្នកលក់ក៏សង្ហាថែមទៀតផង ចឹងហើយបានជាមានភ្ញៀវពេញៗហាងរកកន្លែងអង្គុយសឹងមិនបាន ល្បីឆ្ងាញ់ណាស់​ ហើយដឹងអត់ថានោះជាអាហារអ្វី? គឺ Steak ដែលមានលក់នៅ ហាង Indy House យើងហ្នឹង!

ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House
ហាង Indy House

ហាង Indy House
ទូរសព្ទ៖ 061 494 400
ទីតាំង៖ ផ្លូវ៤៥៤ រឺផែនទីចុចទីនេះ

ហាង អ៊ីទុំលៀសអប់សៀមរាប

អូហូ! ពិតជាលឺ១០០ដង មិនស្មើរបានញ៉ាំផ្ទាល់មាត់ម្ដងមែន ឆ្ងាញ់នោះឆ្ងាញ់យកតែមែនទែន គឺថាមិនសរសើរមិនបានហ្មង។ ធ្លាប់តែលឺល្បីនៅលើទឹកដីខេត្តសៀមរាប តែពេលនេះក៏មានវត្តមានមកដល់រាជធានីភ្នំពេញហើយ នៅជិតបង្កើយនៅខាងក្រោយបេនឡាន វីរៈប៊ុនថាំ ផ្សារអូឡាំពិកយើងហ្នឹង។

ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប
ហាង អ៊ីទុំលៀសអប់សៀមរាប

ហាង អ៊ីទុំលៀសអប់សៀមរាប
លេខទូរសព្ទ៖ 069 25 25 89 / 017 48 20 04
ទីតាំង៖ ផ្ទះលេខ៥៦បេ ផ្លូវ៣១៨ ខាងក្រោយបេនឡាន វីរៈប៊ុនថាំ ផ្សារអូឡាំពិក

ហាង លតឆា កាពីតូលចាស់

មិនតិចជំនាន់នោះទេ តាំងពីទស្សវត្សរ៍៨០មកដល់បច្ចុប្បន្ននេះ ការគាំទ្រនៅតែបន្តមាន ទីតាំងលក់ លតឆា កាពីតូលចាស់ រសជាតិម្ចាស់ដើម លក់៣៧ឆ្នាំមកហើយ អ្នកលក់តជំនាន់ អ្នកញ៉ាំតកូនតដល់ចៅ នៅតែចូលចិត្តរសជាតិមួយនេះ។

ហាង លតឆា កាពីតូលចាស់
ហាង លតឆា កាពីតូលចាស់
ហាង លតឆា កាពីតូលចាស់
ហាង លតឆា កាពីតូលចាស់
ហាង លតឆា កាពីតូលចាស់
ហាង លតឆា កាពីតូលចាស់

ហាង លតឆា កាពីតូលចាស់
ទីតាំង៖ ផ្លូវ 148 ផ្សារកណ្តាល ជិតសាលាបឋមនរោត្តម
លេខទូរសព្ទ៖ 012 788 827
លក់ចាប់ពីម៉ោង១២ ដល់ ៨យប់