ក្តៅៗអ៊ីចឹង សាកធ្វើទឹកអំបិលទុំញ៉ាំមើល៍ រំលឹករឿងកាលនៅក្មេង

ធ្វើទឹកអំពិលទុំផឹក រំលឹករឿងចាស់

0
5272

បើ admin ធ្លាប់ញ៉ាំតាំងពីកាលរៀនវិទ្យាល័យ មួយថ្ងៃយ៉ាងហោចក៏បានមួយកំប៉ុងដែរ។​ ជឿថាគ្នាយើងខ្លះច្បាស់ជាស្គាល់ ហើយធ្លាប់ញ៉ាំភេសជ្ជៈ​មួយមុខនេះ​ ចុះមានចង់រំលឹករឿងចាស់អត់! សាកធ្វើញ៉ាំហ្អី មិនត្រូវការគ្រឿងច្រើនទេ ចំណាយពេលក៏មិនយូរដែរ។

Image may contain: drink

គ្រឿងផ្សំ៖​

  • អំពិល ២០០ ក្រាម
  • ទឹក ៦០០ មីលីក្រាម
  • ស្ករ ស ៤០០ ក្រាម
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ល្ង ១ ស្លាបព្រាបាយ
  • សណ្តែកដីលីង

វិធីធ្វើ៖

១. រម្ងាស់ អំពិល ទឹក និង ស្ករចូលគ្នា រហូតដល់ខាប់ទៅជាសាច់មួយ រួចដាក់អំបិលចូល ពេលជិតឆ្អិន រោយល្ង ជាការស្រេច

No photo description available.

២. ដួសដាក់កែវ ដាក់ទឹកកកកូ រឺថែមទឹកសូដាបន្តិចកាន់តែឆ្ងាញ់។

Image may contain: food