ភាគច្រើនឲ្យតែមានកម្មវិធីនៅផ្ទះតិចតួចដូចជា ខួបកំណើត ជួបជុំគ្រួសារ អ្នកផ្ទះតែងជ្រើសយកមុខម្ហូបសាច់គោ BBQ ព្រោះវាស័ក្តិសម មានររសជាតិឆ្ងាញ់ ហើយក៏មានអ្នកចូលចិត្តញ៉ាំច្រើន។ ក្រៅពីកម្មកវិធីតិចតួចនៅផ្ទះ ពេលទៅដើរលេងជាលក្ខណៈគ្រួសារ ឬមិត្តភក្តិភាគច្រើនក៏ឃើញវត្តមានអាហារនេះដែរ ព្រោះវាស្រួលធ្វើ ហើយទុកបានយូរ ជាពិសេសទៅលេងសមុទ្រ ឬបោះតង់ យកទៅតាមដឹងតាអែមហ្មង។ ឥឡូវមកមើលវិធីធ្វើទាំងអស់គ្នា៖
គ្រឿងផ្សំ៖
- សាច់គោ ២គីឡូ
- ស្ករស ១៥ ក្រាម
- អំបិល ១០ ក្រាម
- ម្សៅស៊ុប ២ ស្លាបព្រាបាយ
- ទឹកដោះគោឆៅ ១ កំប៉ុង
- គ្រឿផ្សំសាតេ ១ កញ្ចប់តូច
- ទឹកត្រី ២ ស្លាបព្រាបាយ
- គ្រឿងបុក ១ ចានចង្កឹះ (គល់ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូចសើច ខ្ទឹមស ម្ទេស)
- បន្លែ (ប៉េងប៉ោះ ម្ទេសហាវៃ ម្នាស់ ខ្ទឹមបារាំង ការ៉ុត) តាមចំនូលចិត្ត
របៀបធ្វើ៖
១. ហាន់បន្លែរជាដុំតូចល្មមទុកមួយអន្លើ
២. ហាន់សាច់គោជារាងគូបប៉ុនមេដៃ (កុំក្រាស និងធំពែក) ឬ ជាចំនិតស្តើងៗ
៣. លាយគ្រឿងផ្សំទាំងអស់ចូលគ្នាអោយសព្វ រួចដាក់សាច់គោចូល ប្រលាក់អោយសព្វល្អ ផ្អាប់ទុកចោល ១៥ នាទី រួចដាក់បន្លែរចូល ច្របល់អោយសព្វម្តងទៀត ផ្អាប់ទុក១០នាទី
៤. យកចង្កាក់ដោតសាច់ មកដោតសាច់មួយដុំ បន្លែមួយដុំរហូតដល់ពេញចង្កាក់។ រួចយកទៅអាំងនឹងចង្រ្គានធ្យូង អោយឆ្អឹនជាការស្រេច។