ជិះកាត់កន្លែងលក់គ្រឿងសមុទ្រចូលទិញបង្គា បី បួនខាំមកទុកយកមកឆាបាយគ្រឿងសមុទ្រញ៊ាំ?

បាយឆាគ្រឿងសមុទ្រ

0
1655

នៅផ្ទះសល់បាយកក ចេញក្រៅជិះកាត់កន្លែងលក់គ្រឿងសមុទ្រកុំភ្លេចសារេទិញបង្គាយកមកធ្វើបាយឆាគ្រឿងសមុទ្រហ្មងមក កុំអោយខាត។ និយាយរឿងបាយឆាគ្រឿងសមុទ្រ ភាគច្រើននៅពេលឃ្លានចង់ញ៉ាំច្បាស់ជាទិញគេញ៉ាំហើយមែនអត់ តែបើយើងប្ដូរទម្លាប់ពីទិញគេមកធ្វើញ៊ាំដោយខ្លួនឯងវិញម៉េចដែរ បានបញ្ចេញស្នាដៃហើយ ទុកចិត្តរឿងបញ្ហាអនាម័យថែមទៀត។

បាយឆាគ្រឿងសមុទ្រ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • បាយ ១ចានគោម
  • បង្គា ២ខាំ
  • ខ្ទឹមបំពង
  • ពងមាន់ ២គ្រាប់
  • ស្លឹកខ្ទឹម ៤សន្លឹក
  • ស្ករស ១ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាបាយ
  • ប្រេងឆា ១ពែង
បាយឆាគ្រឿងសមុទ្រ
បាយឆាគ្រឿងសមុទ្រ
បាយឆាគ្រឿងសមុទ្រ

▶️ វីដេអូបង្រៀនចម្អិន៖

??? បាយផ្ទះ វីដេអូទី២៦ មុខម្ហូប បាយឆាគ្រឿងសមុទ្រ

??? បាយឆាគ្រឿងសមុទ្រ ងាយៗ រៀនធ្វើនៅផ្ទះថ្ងៃទំនេរ#បាយផ្ទះ វីដេអូទី២៦ មុខម្ហូប បាយឆាគ្រឿងសមុទ្រ————————————————————មុនធ្វើម្ហូប ធ្វើបង្អែម និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ ព្រហស្បតិ៍ 14 ឧសភា 2020