នៅផ្ទះធ្លាប់តែឆាមីធម្មតា ថ្ងៃនេះធ្វើអោយពិសេសឆាមីគ្រឿងសមុទ្រម្ដងមើល៎??

ឆាមីគ្រឿងសមុទ្

0
1502

អារឿងមីឆា អីនេះគ្រប់គ្នាច្បាស់ជាចូលធ្វើញ៊ាំហើយមែនអត់ពេលនៅផ្ទះទំនេរព្រោះថាវាងាយស្រួលក្នុងការធ្វើមិនលំបាក ហើយបើរាល់ងធ្លាប់តែឆាមីសាច់គោបែបធម្មតាៗ ថ្ងៃនេះគួរតែមកសាកឆាមីគ្រឿងសមុទ្រម្ដងដើម្បីអោយបានប្លែកញ៉ាំមិនទ្រលាន់មាត់។ ចំពោះរឿងវិធីធ្វើ និងគ្រឿងផ្សំដែលត្រូវទិញយកមកធ្វើមាននៅខាងក្រោមនេះអាចមើលហើយឡើងផ្សារទិញ អោយគ្រប់គ្រឿងមកឆាញ៊ាំអោយឆ្ងាញ់ផ្អើលអ្នកផ្ទះម្ដង។

មីឆាគ្រឿងសមុទ្រ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • មី ២កញ្ចប់
  • បង្គា
  • មឹក
  • ខាត់ណា
  • ការ៉ុត
  • ម្រេះព្រៅ
  • ម្រេចខ្ចី
  • ខ្ទឹមស ៥កំពឹស
  • ម្ទេសស្រស់ ៥គ្រាប់
  • ស្ករស ៣ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
  • ប៊ីចេង ១ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ៣ស្លាបព្រាកាហ្វេ
  • ពងមាន់ ២គ្រាប់
  • ប្រេងឆា ១ពែង
  • ទឹកស៊ីអ៊ី ២ស្លាបព្រាកាហ្វេ
  • ប្រេងម្ទេស ១ពែង
មីឆាគ្រឿងសមុទ្រ
មីឆាគ្រឿងសមុទ្រ
មីឆាគ្រឿងសមុទ្រ

▶️ វីដេអូបង្រៀនធ្វើ៖

??? បាយផ្ទះ វីដេអូទី២៥ មុខម្ហូប មីឆាម្រះព្រៅគ្រឿងសមុទ្រ

??? មានមីសល់ក្នុងផ្ទះ កុំអោយខាតហើយកុំអោយឆាមីធម្មតាដដែលៗ សាកល្បងមីឆាថ្មីនេះម្តងមើល មីឆាម្រះព្រៅគ្រឿងសមុទ្រ#បាយផ្ទះ វីដេអូទី២៥ មុខម្ហូប មីឆាម្រះព្រៅគ្រឿងសមុទ្រ————————————————————មុនធ្វើម្ហូប ធ្វើបង្អែម និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ ពុធ 13 ឧសភា 2020