សម្លការីខៀវសាច់មាន់ រសជាតិប្លែកជាងរាល់ដងចាប់អារម្មណ៍អាចធ្វើសាកបានសម្រាប់ញ៊ាំជុំគ្រួសារ

សម្លការីខៀវសាច់មាន់

0
1940

ថ្ងៃចុងសប្ដាហ៍បែបនេះ បើសិនជាអាចគួរតែធ្វើម្ហូបញ៊ាំជុំគ្រួសារ ព្រោះថាធ្វើការរាល់ថ្ងៃបាយថ្ងៃរាល់ថ្ងៃហើយ ដើម្បីអោយគ្រួសារកាន់តែមានភាពស្និទ្ធស្នាល និងមានសុភមង្គលគឺបាយផ្ទះជុំគ្នានឹងហើយ។ ហើយបើថាមិនដឹងស្លរអ្វី អាចមកសាកធ្វើសម្លការខៀវសាច់មាន់នេះបានណា ព្រោះថារសជាតិគឺឆ្ងាញ់ប្លែកជាងសម្លការីដែលយើងធ្លាប់ញ៊ាំរាល់ដង សម្រាប់គ្រឿងផ្សំ និងវិធីបង្រៀនធ្វើគឺមាននៅខាងក្រោម។

សម្លការីខៀវសាច់មាន់

▶️ គ្រឿងផ្សំដែលត្រូវមាន៖

សាច់មាន់ ២ខាំ
ជីនាងវង ៨ត្រួយ
ស្លឹកក្រូចសើច ៧សន្លឹក
ម្ទេសដៃនាងតូច ៣ផ្លែ
ត្រប់ស្រួយ
ត្រប់ញង
គ្រឿងបុកការីខៀវ ៣ស្លាបព្រាបាយ (ខ្ទឹមស ស្លឹកគ្រៃ ម្ទេស)
ស្ករក្រហម ១ពែងកាហ្វេ
ខ្ទិះដូងដើម២៥០ មីលីលីត្រ
ខ្ទិះដូងចុង ៧០០មីលីលីត្រ
ទឹកត្រី ២ស្លាបព្រាកាហ្វេ
កាពិ ១ស្លាបព្រាកាហ្វេ
ខ្ជាយ ២មើម

សម្លការីខៀវសាច់មាន់
សម្លការីខៀវសាច់មាន់
សម្លការីខៀវសាច់មាន់
សម្លការីខៀវសាច់មាន់

▶️ វីដេអូបង្រៀនធ្វើ៖

??? #បាយផ្ទះ វីដេអូទី១២ មុខម្ហូប សម្លការីខៀវសាច់មាន់

??? តិចច្រឡំសម្លស្លឹកតយខៀវអីទៅ មិនមែនទេណា នេះជាសម្លការីខៀវសាច់មាន់ ធ្វើញ៊ាំជុំគ្រួសារម្តងទៅដឹងតែប្លែកមាត់ហ្មង!#បាយផ្ទះ វីដេអូទី១២ មុខម្ហូប សម្លការីខៀវសាច់មាន់————————————————————មុនធ្វើម្ហូប និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ ពុធ 29 មេសា 2020