វគ្គសន្សំពិន្ទុរបស់ព្រឹត្តិការណ៍ Euro 2016 កាលពីយប់មិញនេះក្រុម ជំរើសជាតិអ៊ីស្លង់ ពិតជាសំណាងដោយសារខ្លួនមិនបណ្តោយអោយការសម្រុកស៊ុតជាច្រើនគ្រាប់របស់ ព័រទុយហ្គាល់ បំប៉ោងសំណាញ់ទីរបស់ខ្លួនបានច្រើននោះគឺ ត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ ដែល១គ្រាប់នេះ ខ្លួនបានដណ្តើមមកវិញអោយលទ្ធផលត្រឹមស្មើគ្នា ១-១ ពេលបញ្ចប់ការប្រកួត ។
ប្រទេស ព័រទុយហ្គាល់ ដែលគេដឹងថាមានជើងខ្លាំងខ្សែប្រយទ្ធ Ronaldo ជាកូនក្រុម និងសមាជិកក្រុមប្រយុទ្ធជាច្រើនទៀត បានព្យាយាមសម្រុកស៊ុតបម្បុកសំណាញ់ទី យ៉ាងច្រើនរហូតដល់ ២៦ដង តែបានសំរេចតែ ១គ្រាប់គត់ គឺនៅនាទី៣១ បាល់មួយគ្រាប់បានរមៀលចូលទី ដោយខ្សែបម្រើ Nani ប៉ុន្តែអ៊ីស្លង់ មិនបណ្តោយអោយការប្រកួតចប់ទៅដោយលទ្ធផលចាញ់នោះទេ ដោយនៅនាទី៥០ ខ្សែបម្រើ Birkir Bjarnason ស៊ុតឲ្យ តាមស្មើ ១-១ វិញ។
វីដេអូ Highlight: Iceland 1-1 Portugal
[fbvideo link=”https://www.facebook.com/SuperHighlightsNEW/videos/1781965505372965/” width=”696″ height=”400″ onlyvideo=”1″]
[fbvideo link=”https://www.facebook.com/SuperHighlightsNEW/videos/1781980742038108/” width=”696″ height=”400″ onlyvideo=”1″]