លឺថាអាម៉ុក ក្នុងចិត្តច្បាស់ជាគិតថាជាម្ហូបហើយមែនអត់? គិតបែបនេះមិនខុសទេព្រោះថាអាម៉ុកជាម្ហូបក៏មាន ពេលនេះជាបង្អែមក៏មានដែរ។ ចង់ដឹងអត់ថាបង្អែមអាម៉ុកគេធ្វើបែបណា ប្រើប្រាស់គ្រឿងផ្សំអ្វីខ្លះ ដើម្បីអោយមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ នៅខាងក្រោមនេះគឺមានទាំងគ្រឿងផ្សំ និងរបៀបធ្វើដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តបាន។
▶️ គ្រឿងផ្សំដែលត្រូវមាន៖
- សាច់ខ្នុរ ១ចានចិតជាចំណិត
- ខ្ទិះដូង ២០០មីលីលីត្
- ស៊ុត ១០គ្រាប់
- អំបិល ចុងស្លាបព្រាកាហ្វេ
- ស្ករស ១៥០ក្រាម
- គ្រាប់ខ្នុរ កន្លះចាន យកសំបកចេញចិតស្តើងៗ
- ស្លឹកចេក កាច់បត់ជាកន្ទោងដូចក្នុងរូប ឬក៍ដាក់ក្នុងកូនចានក៍បាន
- ខ្ទិះដូង ៣០០ មីលីលីត្រ
- ម្សៅអង្ករ កន្លះស្លាបព្រាកាហ្វេ
▶️ របៀបធ្វើ៖
- ដំបូងយកស៊ុតមកគោះដាក់ចូលក្នុងចានរួចវាយឱ្យបែក ដាក់អំបិល, ស្ករស និងខ្ទិះដូងដាក់ចូលរួចហើយកូរវាឲ្យរលាយចូលគ្នាឲ្យសព្វល្អ
- បន្ទាប់មកយកគ្រាប់ខ្នុរ និងសាច់ខ្នុរដាក់លាយកូរចូលជាមួយគ្នាដែរ រួចយកវាដាក់ចូលក្នុងស្លឹកចេកដែលបានកាច់បត់ជាកន្ទោងនោះ ឬក៍អាចដាក់ក្នុងកូនចានក៍បាន ប៉ុន្តែកុំឱ្យពេញដាក់តែកន្លះបានហើយ(ព្រោះវាឡើង)។
- ត្រូវយកទៅដាក់ចំហុយ ៣ទៅ ៤នាទី ហើយយកខ្ទិះដូងដែលលាយទុកមកដាក់ពីលើ ១ស្លាបព្រាបាយ ម្តងមួយៗរហូតទាល់តែអស់ បន្ទាប់មកទុករហូតដល់ឆ្អិនរួចជាការស្រេច៕