មួយរយៈនេះអាកាសធាតុដូចជាមិនអំណោយផលសោះពេលថ្ងៃក្ដៅខ្លាំង រសៀលមិនទាន់ភ្លៀងធ្លាក់ នឹកឃ្លានចង់ញ៊ាំស៊ុប សាច់អាំងឆ្ងាញ់ៗពិបាកនឹងចេញទៅញ៊ាំមែនអត់? បានហើយឈប់ខ្វល់រឿងហ្នឹងទៅ ចេញក្រៅលំបាកយើងកុម្ម៉ងយកមកញ៊ាំនៅផ្ទះវិញម្ដង ចង់ស៊ុប បានស៊ុប ចង់សាច់អាំង បានសាច់អាំង ដោយធ្វើការកុម្ម៉ង់តាមរយៈផេក V – food នោះលោកអ្នក នឹងទទួលបានស៊ុប និងសាច់អាំងដ៏មានរសជាតិ ដោយរងចាំត្រឹមតែ៣០នាទីប៉ុណ្ណោះ។
V – food គឺជាផេកអាហារដែលមានទទួលសម្រាប់តែការកុម្ម៉ងយកទៅញ៊ាំនៅផ្ទះតែប៉ុណ្ណោះ ដោយមានម្ហូប ៣មុខសម្រាប់អ្នកទាំងអស់គ្នាធ្វើការកុម្ម៉ង់ដូចជា៖ ស៊ុបសមុទ្រក្រហម, ស៊ុបពងទាកូន និងសាច់អាំងគោដេក រសជាតិថ្មី រស់ជាតិឆ្ងាញ់ពិសេស។ ស៊ុបសមុទ្រក្រហម គឺមានរសជាតិឆ្ងាញ់ខុសប្លែកពីស៊ុបដ៏ទៃដែលមានប្រភពដើមមកពីខេត្តកំពត ដោយក្នុងនោះគ្រឿងពិសេស ឈ្ងុយក្លិនខ្ទិះដូង បូកផ្សំជាមួយសាច់ស្រស់ៗ និងបន្លែធម្មជាតិទៀតធ្វើអោយទឹកស៊ុបកាន់តែមានរសជាតិ។
ចំពោះស៊ុបពងទាកូន ក៏មានរសជាតិមិនធម្មតា អ្វីដែលសំខាន់គឺប៉ូវកម្លាំងតែម្ដង ហើយបើនិយាយពីគោគេច រឺគោដេក វិញគឺថាសាច់ស្រស់ៗល្អ ពេលបានជ្រលក់ជាមួយទឹកជ្រលក់ទឹកតៅហ៊ូប្រចាំហាងទៀត គឺថាធ្វើអោយរសជាតិឆ្ងាញ់ជាប់មាត់តែម្ដង។ អ្នកទាំងគ្នាសម្រាប់តម្លៃក៏សមរម្យថែមទៀតគឺថា ស៊ុបសមុទ្រក្រហម (ឆ្នាំងតូចតម្លៃ២០០០០៛, ឆ្នាំងធំតម្លៃ៤៥០០០៛) ស៊ុបពងទាកូន ១ឆ្នាំងតម្លៃ២៥០០០៛ និងសាច់អាំងគោដេក រឺគោគេច ១ឈុតតម្លៃ២០០០០៛ ។
តោះជួបជុំគ្រួសារ លែងជាបញ្ហាទៀតហើយសម្រាប់ការចង់ញ៊ាំស៊ុបសាច់អាំងនៅផ្ទះ ដោយគ្រាន់តែធ្វើការកុម្ម៉ង់តាមរយៈផេក V – food នោះបានឆ្ងាញ់មាត់ម៉ាអ៊ែម។ កុម្ម៉ង់លឿនៗមកណា ការដឹកជញ្ជូនត្រឹមតែ ៣០នាទីយកទៅដល់មុខផ្ទះហ្មងសម្រាប់អ្នកភ្នំពេញ៕
ផេកហ្វេសប៊ុក៖ V – food
លេខទូរសព្ទ៖093 670 670 / 092 670 670
វីដេអូ៖