មីឆាដ៏ល្បី ញ៊ាំមិនឆ្ងាញ់ដូរយកលុយវិញ លក់ជាង១០ឆ្នាំហើយម៉ូយឈរចាំមិនដែលចេះស្ងាត់ម៉េច

ហាង មីឆាប័ណ្ណធានា

0
3635

មិនមែនលំៗណា មីឆាមានប័ណ្ណធានាជូនទៀត បើមិនឆ្ងាញ់គឺ មិនខ្ចីយកលុយទេ លក់ជាង១០មកហើយ បើម៉ូយវិញ អ្នកខ្លះមកញ៉ាំតាំងពីមិនទាន់មានប្តី មានប្រពន្ធ រហូតដល់មានហើយ មានទាំងកូន ឆ្លៀតនាំទាំងកូនមកញ៉ាំទៀតក៏មានដែរ ហើយបើនិយាយពីរសជាតិវិញគឺ ប្លែកខ្លាំងហ្មង ខុសពីមីឆាផ្សេងៗដែលធ្លាប់ញ៉ាំកន្លងមក ។

លេងសើចម៉េចបាន ជាមួយមីឆាប័ណ្ណធានា អ្នកណាមិនស្គាល់នោះម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់ ភាគច្រើនមានអ្នកស្គាល់ច្រើនណាស់ ព្រោះថាលក់តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះតពីឪពុករហូតដល់កូន ហើយគេចូលចិត្តរសជាតិមីឆានេះ ដោយសាររសជាតិច្នៃចេញថ្នាំចិនសែ លាយជាមួយសៀងផ្អែមបង្កើតបានជារសជាតិថ្មីមួយបែបទៀត ខុសពីរសជាតិមីឆាធម្មតាដែលយើងធ្លាប់ពិសា ហើយអ្វីដែលប្លែកទៀតនោះ គឺនៅរ៉ឺម៉កម៉ូតូលក់មីឆារបស់គាត់មានបិតពាក្យស្លោកប្លែកៗច្រើនដូចជា៖ មានបណ្ណធានាពិសាមិនឆ្ងាញ់ ដូរយកលុយវិញ , ថ្ងៃនេះថ្ងៃស្អែកសូមកុំអោយជួបសង្សាក្បត់ចិត្ត និយាយទៅចេញមកប្លែកបស់គាត់ហ្មង។

សម្រាប់អ្នកដែលចង់ទៅសាក​មីឆានៅកន្លែងគាត់ សូមអធ្យាស្រ័យផងប្រហែលជាត្រូវរងចាំបន្តិចហើយណា ដោយសារតែទម្លាប់កន្លែងគាត់ គឺមកមុនបានមុនមកក្រោយបានក្រោយ ហើយណាមួយកន្លែងគាត់ដាច់ស្រាប់ផង ហើយមួយវិញទៀតកន្លែងគាត់មិនមែនលក់នៅក្នុងហាងទេ ចឹងសម្រាប់អនាម័យកន្លែងឆាមិនសូវជាមើលទៅទំនងប៉ុន្មានទេ ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាមេត្តាអធ្យាស្រ័យផង សូមអរគុណទុកជាមុនពីក្រុមការងារយើងខ្ញុំផង៕

ហាង មីឆាប័ណ្ណធានា
លេខទូរសព្ទ៖ 012 64 83 72
ទីតាំង៖ ផ្លូវ ១៣៩ ម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់
ផែនទី
https://goo.gl/maps/GLaqTPb338ioiFPD8

វីដេអូ៖