នំបញ្ចុកទឹកកាពិ ផ្ទាប់សាច់ជ្រូកបីជាន់ ឆ្ងាញ់អស់ស្ទះ

នំបញ្ចុកទឹកកាពិរសជាតិឆ្ងាញ់ពិសារ

0
6629

បើឆ្ងាញ់ម្ល៉ឹងៗហើយ មិនធ្វើញ៉ាំទៀតហ្អី! អត់ពិបាកទេ ស្រួសធ្វើណាស់ អ្នកចូលចិត្តអាហារបែបវៀតណាមមួយប្រភេទនេះ អាចសាកធ្វើញ៉ាំបាន។ រូបមន្តធ្វើ និងគ្រឿងផ្សំមាននៅខាងក្រោមនេះទាំងអស់៖

Image may contain: food

គ្រឿងផ្សំ៖

  • នំបញ្ចុក ៣ ខាំ
  • សាច់ជ្រូក ៣ ជាន់ ២ ខាំ
  • តៅគួ ៥ ដុំ
  • អំពិលទុំ
  • កាពិ
  • ស្ករស
  • ស្ករត្នេាត
  • ប៊ីចេង
  • ម្សៅស៊ុប
  • បន្លែតាមចំនូលចិត្ត

វិធីធ្វើ៖

១. ដាំទឹកកន្លះខ្ទះតូចល្មមអេាយពុះ
២. ដាក់សាច់ជ្រូកចូល​ ដាក់អំបិលបន្តិច
៣. ដួសទឹកស៊ុបពេលពុះចេញខ្លះទុកធ្វេីទឹកជ្រលក់
៤. ដាក់បំពងតៅគួ​ អេាយស្រួយ និង​ហាន់​បន្លែ​ លាងទុកឲ្យ​ស្អាត

Image may contain: food

វិធីធ្វើទឹកកាពិ៖

១. ដាក់ប្រេងឆា​ ដាក់ខ្ទឹមចិញ្រ្ចាំ​ អេាយឈ្ងុយ
២. ដាក់ស្ករត្នេាត ២ ស្លាបព្រាបាយ កូរអេាយក្រហម​ បន្ទាប់មកដាក់អំពិលទុំ ២ ស្លាបព្រាបាយចូល
កូរអេាយសព្វ​ ចាក់ទឹកស៊ុបដួសទុកចាក់ចូលទាំងអស់
៣. ដាក់កាពិចូលមួយស្លាបព្រាពេញ​ ដាក់ស្ករ​ស កន្លះស្លាបព្រាបាយ​ ប៊ីចេងបន្តិច​ ម្សៅស៊ុបបន្តិច
ទឹកត្រីបន្តិច​ជាកាស្រេច។