បិនដូវគ្រាន់តែលឺឈ្មោះច្បាស់ជាមានអារម្មណ៍ថាប្លែកហើយ តែបើសម្រាប់អ្នកដែលធ្លាប់ទៅលេងនៅវៀតណាមអ្នកខ្លះប្រាកដជាធ្លាប់លឺ អ្នកខ្លះច្បាស់ជាធ្លាប់ញ៊ាំទៀតផងព្រោះថាជាមុខម្ហូបដែលល្បីនៅវៀតណាមរសជាតិពិសេសអស់ស្ទះ បានញ៊ាំម្ដងហើយ អាចនឹងជក់មាត់ចូលចិត្តតែខ្លាំងហ្មង។
ពេលនេះអ្នកដែលនឹកឃ្លានបិនដូវ មិនចាំបាច់ទៅដល់វៀណាមទៀតនោះទេ ព្រោះថាបិនដូវមាន៣សាខានៅកម្ពុជា មានដូចជានៅភ្នំពេញ សៀមរាប និងកំពង់សោម។ មូលហេតុដែលធ្វើអោយបិនដូវ មានរហូតដល់ទៅ៣សាខាក៏ដោយសារតែមានគាំទ្រខ្លាំងពីអតិថិជនជាមួយរសជាតដ៏ពិសេសនៃនំបញ្ចុកផ្ទាប់ជាមួយបន្លែស្រស់ៗ និងប្រហិត ឆៃយ៉ ឆាគើម ណែមជូសាន ផាក់លូវ ជ្រលក់ជាមួយទឹកកាពិដ៏មានរសជាតិធ្វើអោយញ៊ាំហើយជក់មាត់ជីបៗហ្មង។ អ្វីដែលសំខាន់ បិនដូវ នៅហាងទាំង៣សាខានេះគឺជារសជាតិដើមមកពីវៀតណាមផ្ទាល់តែម្ដង។
ម៉ោះៗ នៅចាំអីទៀតម្ហូបប្លែករសជាតិឆ្ងាញ់បើកសាខាឆ្លងប្រទេសបែបនេះហើយមិនបានមកញ៊ាំម៉េចបានទៅ នំបញ្ចុកផ្ទាប់បន្លែស្រស់ មានសាច់ច្រើនប្រភេទ ហើយជ្រលក់ទឹកកាពិគ្រាន់តែស្រមៃក៏មានក្ដីសុខមាត់ក្នុងការញ៊ាំដែរ។ កុំបង្អង់យូរណា ណាត់គ្នាមកលឿនមកព្រោះថាហាងចាប់បើកពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៨យប់ចន្លោះម៉ោងនេះមកញ៊ាំពេលណាក៏បាន??៕
ហាង បិនដូវ
ទីតាំង៖ ផ្ទះលេខ365E0 ផ្លូវលេខ១២៨ សង្កាត់មិត្តភាព រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 070 666 120/ 096 666 0133/ 070 666 130 (សាខាភ្នំពេញ)
098 700 070 (សាខាសៀមរាប)
070 773 811/012 487 177 (សាខាកំពង់សោម)
វីដេអូ៖