ដល់ម៉ោងបាយ បើពិបាករកនឹកម្ហូប អាចសាកធ្វើសម្លប្រហើរទំពាំងហឹរៗនេះបាន

សម្លប្រហើរទំពាំងហឹរៗ

0
5880

ញ៉ាំតែចៀន អាំង ឆា ឡើងទ្រលាន់អស់ហើយ ឲ្យតែដល់ម៉ោងបាយពិបាកចិត្ត​ មិនដឹងធ្វើម្ហូបអីញ៉ាំទេ។ ម៉ោះ​ឈប់ទ្រលាន់មួយថ្ងៃសិន មកធ្វើសម្លប្រហើរទំពាំងហឹរៗ នេះញ៉ាំវិញ ស្រូបបាយក្តៅៗដឹងតែអែមហ្មង។

Image may contain: food

គ្រឿងផ្សំ៖

  • ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ …….)
  • សាច់ជ្រូកបីជាន់ចិញ្ច្រាំ
  • ខ្យង (តាមការចូលចិត្ត)
  • ខ្ទិះដូង (តាមការចូលចិត្ត អាចមិនដាក់ក៏បាន)
  • ទំពាំងស្រស់ ស្លឹកងុប ស្លឹកបាស
  • ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល
  • ប្រហុកចិញ្ច្រាំ
  • បន្លែផ្សេងៗទៀតដាក់តាមចំណូលចិត្ត
Image may contain: food

វិធីធ្វើ៖

១. ចាក់ខ្ទិះដូង រឺទឹកធម្មតា(តាមចំណង់ចំណូលចិត្ត) ចូលក្នុងឆ្នាំងសម្លរ ដាក់ទំពាំង អំបិលបន្តិច និងអង្ករបន្តិចហើយយកទៅរំងាស់មួយសន្ទុះ។
២. ទើបដាក់ប្រហុក សាច់ជ្រូកចិញ្ច្រាំ ខ្យង និងត្រី ទុកអោយពុះម្ដងទៀត ទើបដាក់ អំបិល ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក់មើលអោយល្មម (តាមការចូលចិត្ត) រួចសឹមដាក់ ស្លឹកងុប និង ស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច ។