មិនមែនតិចទេណា ដែលហាងសាច់អាំងបែបចិន មានសាខាច្រើនរហូតដល់១៥សាខាក្នុងទីក្រុងភ្នំពេញយើង ទាំងនេះអាចនិយាយបានថាជាពិតជាទទួលបានការគាំទ្រច្រើនពីអតិថិជន ដែលនិយមចូលចិត្តសាច់អាំងបែបចិន មិនតិចអ្នកនោះទេ ។
សម្រាប់បងប្អូនមួយចំនួនធំប្រាកដជាបានស្គាល់ហាង សាច់អាំងបែបចិនហើយ ព្រោះថារាល់ពេលជិះកាត់មុខហាងម្តងៗ ភាយក្លិនគ្រឿងអាំងសាច់ បន្លែ ដាស់អារម្មណ៍ចង់ញ៊ាំតែម្តង ។ គ្រប់មុខម្ហូបដែលចម្អិនអាំង គឺប្រើគ្រឿងផ្សំបែបចិន ដែលធ្វើអោយសាច់ និងបន្លទន់ ហើយទទួលបានរសជាតិឆ្ងាញ់ប្លែក ហើយអ្វីដែលជាចំនុចពិសេសមួយទៀតនោះ ហើយភាគច្រើនភ្ញៀវដែលចូលពិសា មិនដែលរំលងនោះគឺ មីស៊ុបជូរហឹរ ជាមីស៊ុបដែលរំងាស់ពីឆ្អឹងគោ, ក្នុងឈុតមីមួយឆ្នាំងនេះ មានដូចជា ត្រកួនស្រស់ ជ្រក់ត្រកួន ពពុះសណ្តែក ជ្រក់ត្រពាំង និងសណ្តែកដី ហើយមានរសជាតិហឹរតិចៗ និងជាប្រភេទម្ហូបប្រពៃណីចិន។
តោះប្តូរអារម្មណ៍ ភ្លក្សរសជាតិម្ហូបចិនវិញម្ដងក៏ប្លែកម្យ៉ាងដែរ ទាំងសាច់អាំងច្រើនមុខ អាំងលើអណ្ដាតភ្លើងក្ដៅគគុក ពោលពេញទៅដោយរសជាតិ រីឯក្លិនវិញឈ្ងុយឈ្ងប់ បើបានញ៉ាំជាមួយភេសជ្ចៈត្រជាក់ៗទៀត និយាយពីថា អ៊ែមហ្មង។ មិនត្រឹមតែមានសាច់អាំងទេណា ស៊ុបជូរហិរ អយស្ទ័របែបចិន ព្រមទាំងគ្រឿងក្លែមច្រើនមុខទៀតក៏មានដែរ។ តោះចាំកាលទៀត លោកអ្នកអាចស្វែងរកសាខាមួយណាក៏បាន ដែលនៅជិតលោកអ្នក ព្រោះអីមានហាងសាច់អាំងបែបចិន មានរហូតដល់ ១៥សាខា ។
ហាង សាច់អាំងបែបចិន
លេខទូរសព្ទ៖ 015790440
ទីតាំង៖ ផ្លូវ ២៧១ កែងផ្លូវ ៣៧១
វីដេអូ