ធ្លាប់តែទៅញ៉ាំតាមហាង តែមិនដែលដឹងថាកំពឹសលោតគេធ្វើម៉េចខ្លះមែនអត់? អ៊ីចឹងចាំថ្ងៃហ្នឹង ចាំ admin ណែនាំឲ្យចេះធ្វើរបស់ឆ្ងាញ់មួយមុខនេះ អត់ពិបាកធ្វើទេ ចំណាយពេលតែ ១០ ទៅ ២០ ទេ បានញ៉ាំហើយ។
គ្រឿងផ្សំ៖
- កំពិស ១៥០ ក្រាម
- អង្កលីងក្រូចឆ្មា ៥ ទៅ ៦ ផ្លែធំ
- ម្ទេសហុយ (មិនមែនម្សៅម្ទេសឆ្អើរទេ)
- ជីរណា
- គល់ស្លឹកគ្រៃ
វិធីធ្វើ៖
១. លាងកំពិសអោយស្អាតទុកអោយស្រស់ទឹក
២. យកចានរាងធំល្មម ដាក់កំពិសចូល ដាក់គល់ស្លឹកគ្រៃចូល ជីរណាចូល ក្រូចឆ្មាច្របាច់ទឹកដាកើកូនចានរួចចាក់ចូល ដាក់ម្ទេសហុយ ៥ ស្លាបព្រាបាយ ដាក់ទឹកត្រីមួយស្លាបព្រាបាយ ស្ករសកន្លះស្លាបព្រាបាយ ម្សៅស៊ុបខ្នុរ ២ ស្លាបព្រាបាយ ដាក់ប៊ីចេញបន្តិចកូរអោយសព្វ ចុងក្រោយដាក់អង្កលីងចូលកូរអោយសព្វជាការស្រេច។