អាកោខ្ទិះក្ដៅៗហុយៗទំនងអស់ស្ទះ ពីហាងដារ៉ាអាកោខ្ទិះអង់តែនទួលគោក

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក

0
4184

គ្រាន់ឃើញភ្លាម ឃ្លានភ្លាមហ្មង ទំនងពេកហើយ អាកោខ្ទិះ ក្តៅហុយៗ លក់ដាច់ខ្លាំងទៀតផង ធ្វើសឹងតែមិនទាន់អ្នកទិញ លក់ត្រឹម៣ម៉ោងអស់គ្មានសល់ទេ ហើយមានដឹងអត់ថាលក់នៅណា​? មោះ! ចាំAdmin ប្រាប់ ក្បែរអង់តែនទួលគោកយើងនេះតើ ទល់មុខធានាគាអេស៊ីលីដា។

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក

និយាយលេងសើចអីទំនងឆ្ងាញ់មែន អាកោខ្ទិះបើកពីឡាំងស៊ឹង ក្តៅៗហុយៗ ក្លិនភាយៗ ទំនងគួរអោយចង់ញ៉ាំណាស់ ហើយមិនត្រឹមតែមានអាកោខ្ទិះមួយមុខនោះទេ គឺមានច្រើនមុខទៀតដូចជា៖ នំល្ពៅបុក ចេកបុក នំចក្កច័នធម្មតា នំចក្កច័នស្លឹកតយ​ សុទ្ធតែទំនងឆ្ងាញ់ទាំងអស់ តម្លៃក៏សមរម្យដែរ។ សម្រាប់អ្នកចង់ទិញញ៉ាំអាចទៅម៉ោង២អីទៅអាចមានហើយ ឬអាចតេកុម្ម៉ង់មុនក៏បានតាមលេខទូរសព្ទ៖ 098 35 54 91 / 078 211 491 ។

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក

សម្រាប់ទីតាំងប្រសិនបើលោកអ្នកជិះពីរង្វង់មូលទួលគោកទៅ ជិតអង់តែងទួលគោក លោកអ្នកអាចមើលខាងស្តាំដៃ មានរទេះ២ ដាក់ថា ដារ៉ាអាកោខ្ទិះអង់តែនទួលគោក កន្លែងគាត់គឺទល់មុខធានាគាអេស៊ីលីដា ផ្ទាល់តែម្តង ហើយបើមិនចង់ខកជើងទេអាចតេកម្មង់មុនបានណា ព្រោះអតិថិជនគាត់ច្រើនណាស់ ក្រែងទិញមិនទាន់គេ៕

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក

ហាង ដារ៉ាអាកោខ្ទិះអង់តែនទួលគោក
លេខទូរសព្ទ៖ 098 35 54 91 / 078 211 491
ទីតាំង៖ ផ្លូវ២៨៩ អង់តែនទួលគោក
(ចាប់បើកពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥កន្លះល្ងាច)

វីដេអូ៖