នឹកឃ្លានចង់ញ៉ាំបាញ់ឆែវឆ្ងាញ់ ឆ្លងមកត្រើយជ្រោយចង្វារ ម្លុកអូតែលសុខាដឹងតែសប្បាយមាត់ញ៉ាំហ្មង

ហាង រាត្រីបាញ់ឆែវ

0
1671

ច្បាស់ណាស់អោយតែនិយាយចង់ញ៊ាំបាញ់ឆែវឆ្ងាញ់ម្នាក់ៗតែងតែនឹកឃើញដល់បាញ់ឆែវខាងត្រើយជ្រោយចង្វារ ម្លុកអូតែលសុខាមុនគេហ្មង ព្រោះថាទីនេះមានហាងលក់ច្រើនហើយឆ្ងាញ់ៗទៀតដែលអាចជាជម្រើសសម្រាប់អ្នកគ្រប់គ្នា។

ហាង រាត្រីបាញ់ឆែវ
ហាង រាត្រីបាញ់ឆែវ
ហាង រាត្រីបាញ់ឆែវ

សម្រាប់ Admin ស្គាល់ហាងមួយកន្លែងដែលក្នុងចំណោមហាងទាំងអស់នេះ ដែលមានយីហោ រាត្រីបាញ់ឆែវ នៅជិតអូតែលសុខាតែម្ដងដែលងាយស្រួលរកខ្លាំងមែនទែន។ បើតាមការបង្ហើបអោយដឹងពីលោកពូម្ចាស់ហាងរបស់ឆ្ងាញ់ដែលពេញនិយមប្រចាំនៅទីនេះគឺ បាញ់ឆែវ ខ្យងអាំង និងខ្យងចំហុយ សម្រាប់ ៣មុខនេះគឺលក់ដាច់លែងនិយាយហើយ គឺថាអោយតែភ្ញៀវមកញ៊ាំ ដឹងតែហៅ ៣មុខនេះញ៊ាំហ្មង។ ក្រៅពីនេះក៏មាន ប្រហិត សាច់គោអាំង ពងមាន់អាំង ពងទាកូន សាច់គោអាំងពោះគោទឹកប្រហុក និងម្ហូបគ្រឿងសមុទ្រច្រើនមុខច្រើនប្រភេទថែមទៀត។

ហាង រាត្រីបាញ់ឆែវ
ហាង រាត្រីបាញ់ឆែវ
ហាង រាត្រីបាញ់ឆែវ

ស្គាល់កន្លែងដឹងថាមានរបស់ឆ្ងាញ់ប៉ុណ្ណេះហើយដឹងតែលែងបារម្ភរឿងខ្លាចស្គមទៀតហើយ។ ណ្ហើយ នៅចាំអីទៀតល្ងាចនេះចេញពីធ្វើការល្ងាចនេះបើបានមកអង្គុយស្រូបខ្យល់នៅត្រើយសុខានេះហើយ កុំភ្លេចឈៀងមកញ៊ាំបាញ់ឆែវ ចាក់ខ្យង សាច់គោអាំងពោះគោអាំងទឹកប្រហុកមួយឈុតពីរមកណាព្រោះថារបស់ឆ្ងាញ់កុំអោយរំលង៕

ហាង រាត្រីបាញ់ឆែវ
ហាង រាត្រីបាញ់ឆែវ
ហាង រាត្រីបាញ់ឆែវ
ហាង រាត្រីបាញ់ឆែវ
ហាង រាត្រីបាញ់ឆែវ
ហាង រាត្រីបាញ់ឆែវ

ហាង រាត្រីបាញ់ឆែវ
លេខទូរសព្ទ៖ 096 36 37 52 / 097 89 77 955 / 078 52 52 67
ទីតាំង៖ លើវិថីទន្លេសាប ខាងមុខសាលាបឋមសិក្សាសាគូរ៉ា(ជិតអូតែលសុខា)

វីដេអូ៖