ធ្លាប់ស្គាល់ ធ្លាប់ញ៉ាំអត់? មីឆាប័ណ្ណធានា ល្បីតជំនាន់ ញ៉ាំមិនឆ្ងាញ់ដូរលុយវិញ

រីណាមីឆាប័ណ្ណធានា

0
11425

គ្រាន់តែលឺឈ្មោះ មីឆាប័ណ្ណធានា សម្រាប់ម៉ូយចាស់ៗច្បាស់ជានឹកឃើញដល់មីឆាដែលមានរសជាតិប្លែកពិសេសពីមីឆាដ៏ទៃដែលជាស្នាដៃលោកតាដែលជាម្ចាស់ដើមហើយ រួមជាមួយពាក្យថាមានបណ្ណធានាពិសាមិនឆ្ងាញ់ ដូរយកលុយវិញ។ អ្នកណាមិនល្បីអ្នកណាមិនស្គាល់ ទោះបីពេលនេះកេរ្តិ៍ឈ្មោះ មីឆាប័ណ្ណធានា ក៏នៅតែល្បីនឹងមានការគាំទ្រដែលបច្ចុប្ប​ន្នមានរហូតដល់ទៅ ៣សាខាដែលគ្រប់គ្នាអាចទៅញ៉ាំមានសាខាផ្លូវ៣៦០ សាខាខាងកើតវិមានឯករាជ្យ និងសាខាទី៣ លើផ្លូវជាតិលេខ 5A ទល់មុខរោងចក្រកូកាកូឡា។

រីណាមីឆាប័ណ្ណធានា
រីណាមីឆាប័ណ្ណធានា

មីឆាប័ណ្ណធានា ដែលបច្ចុប្បន្នមានឈ្មោះថា រីណាមីឆាប័ណ្ណធានា​ មានលក់មីឆាប្រភេទដូចជា មីជាតិ មីពងមាន់ធម្មជាតិសរសៃមូល និងមីពងមាន់ធម្មជាតិសរសៃធំ រីឯប្រភេទសាច់មានពងទា ប៉ាតេ សាច់គោ និងឈុតគ្រប់មុខ។ អ្វីដែលពិសេសនោះមីនៅទីនេះគឺគ្មានជាតិគីមី ញ៊ាំហើយ​មិនឈឺកមិនក្ដៅខ្លួន គ្មាន​សារធាតុ​រក្សា​ទុក​បានយូ គ្មានសារជាតិ​ខ្លាញ់​ ដែលញ៊ាំហើយមិនធ្វើអោយធាត់ មិនលាយពណ៌ មិនប្រើសារធាតុធ្វើអោយសរសៃមីស្វិត មានអនាម័យខ្ពស់ រសជាតិឆ្ងាញ់។ ក្រៅពីនេះហាងក៏មានបន្ថែមមីនុយថ្មីៗជាច្រើនថែមទៀតដែលគ្រប់គ្នាអាចមកហើយ អាចមានជម្រើសច្រើនក្នុងការញ៉ាំដោយគ្រប់គ្នាអាចចូលទៅមើល Page Fb មីឆាប័ណ្ណធានា ពិសារមិនឆ្ងាញ់ដូរយកលុយវិញ

រីណាមីឆាប័ណ្ណធានា
រីណាមីឆាប័ណ្ណធានា
រីណាមីឆាប័ណ្ណធានា

បែបនេះម៉ូយៗដែលធ្លាប់ញ៉ាំពីមុន កុំភ្លេចមកជួយគាំទ្រទាំងអស់គ្នាណា មកញ៉ាំនៅសាខាមួយណាក៏បាន ទទួលបានរសជាតិដើមរសជាតិពិសេសដូចមុន រាល់អតិថិជនទាំងអស់អាចមកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺក៏ធ្វើការកម្ម៉ង់តាមរយៈApp ដឹកជញ្ជូនក៏បាន៕

រីណាមីឆាប័ណ្ណធានា
រីណាមីឆាប័ណ្ណធានា
រីណាមីឆាប័ណ្ណធានា
រីណាមីឆាប័ណ្ណធានា

រីណាមីឆាប័ណ្ណធានា
សាខាផ្លូវ៣៦០៖ 096 3856637
សាខាខាងកើតវិមានឯករាជ្យ៖ 016 661 882 / 011 661 882
សាខាផ្លូវជាតិលេខ 5A៖ 016 866 632 / 092 866 632

វិដេអូ៖