មោទនភាពម្ហូបជាតិ ដែលមានរហូតដល់ទៅជាង ៣០០មុខ និងគុយទាវទាំង ២៥រសជាតិ ពីOne More Restaurant

One More Restaurant

0
25035

One More Restaurant ជាពិភពម្ហូបខ្មែរ ដែលគ្រប់គ្នាប្រថ្នា ដោយមានមុខម្ហូបខ្មែរគ្រប់សព្វបែបយ៉ាងឆ្ងាញ់ៗរហូតដល់ទៅជាង ៣០០មុខឯណោះចង់អីក៏មាន ហើយបន្ថែមពីនេះក៏មានជាមួយគុយទាវជាច្រើនមុខមានដល់ទៅ ២៤មុខឯណោះ ដែលអ្នកចូលចិត្តញ៊ាំគុយទាវមិនអាចរំលងបាន។

One More Restaurant
One More Restaurant
One More Restaurant

គ្រប់មុខម្ហូបទាំងអស់នៅក្នុង One More Restaurant គឺសុទ្ធតែបានចម្អិនដោយចុងភៅជំនាញមានបទពិសោធន៍ច្រើនឆ្នាំ រីឯរសជាតិគឺសុទ្ធតែឆ្ងាញ់ៗ។ សម្រាប់គ្រប់គ្នាដែលបានមកទីនេះ គឺអាចទទួលទានអាហារទាំង បីពេលគឺពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច។ ចំពោះអ្នកដែលចូលចិត្តញ៊ាំគុយទាវ មកទីនេះគឺដឹងតែមិនខកបំណង ជាមួយរសជាតិគុយទាវ ពិសេសៗដែលមានដូចជា គុយទាវពិសេសOne More, គុយទាវប្រហិតត្រីស្លាតចៀន, គុយទាវជើងជ្រូក, គុយទាវគ្រឿងសមុទ្រ, គុយទាវប្រហិតសាច់គោ, គុយទាវសាច់គ្រប់មុខ, គុយទាវសាច់ជ្រូកចិញ្ច្រាំ, គុយទាវគ្រឿងក្នុងជ្រូក, គុយទាវខគោ និងមានជាច្រើនមុខទៀត។ ជាពិសេសសម្រាប់អ្នកដែលមកញ៊ាំគុយទាវ នៅថ្ងៃចន្ទ នឹងទទួលបានការថែមជូនយ៉ាងពិសេសដោយអាចថែមបន្លែ សាច់ ទឹកស៊ុប បានតាមចិត្តរីឯតម្លៃ គឺគិតតម្លៃធម្មតា។

One More Restaurant
One More Restaurant
One More Restaurant

បន្ថែមពីនេះសម្រាប់អ្នកដែលធ្វើការកក់ទុកមុន នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេស ដោយកក់មុនពី ៣ទៅ ៦ថ្ងៃមុន ទទួលបានការបញ្ចុះតម្លៃ១៨% កក់មុន ៧ថ្ងៃ ទទួលបានការបញ្ចុះតម្លៃ ២៨%។ គ្រប់គ្នាអាចមកញ៊ាំបានយ៉ាងរីករាយជាមួយម្ហូបខ្មែរ និងគុយទាវនៅទីនេះបានយ៉ាងរីករាយជាមួយបរិយាកាសដ៏ល្អស្អាត ទាំងជាន់ក្រោម និងជាន់លើដែលមានលក្ខណៈបែបធម្មជាតិ ហើយក៏មានជាមួយនឹងបន្ទប់VIP សម្រាប់លោកអ្នកផងដែរ។ One More Restaurant មានទីតាំងស្ថិតនៅលើផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សម្រាប់អ្នកមិនអាចមកញ៊ាំនៅហាងផ្ទាល់ក៏អាចធ្វើកាកុម្ម៉ង់តាមរយៈ One More Restaurant App និងសេវាដឹកជញ្ជូនដោយផ្ទាល់បានផងដែរ៕

One More Restaurant
One More Restaurant
One More Restaurant
One More Restaurant
One More Restaurant
One More Restaurant
One More Restaurant
One More Restaurant
One More Restaurant

One More Restaurant
លេខទូរសព្ទ៖ 023 888 222
ទីតាំង៖ ស្ថិតនៅលើផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ហាងបើកលក់៖ ចាប់ពីម៉ោង៦ព្រឹក ដល់ ១០យប់
គុយទាវមានលក់៖ ចាប់ពីម៉ោង៦ព្រឹក ដល់ ៥ល្ងាច

វីដេអូ៖