ស្ងោរជ្រក់់ក្រៅឆ្នាំង គឺជាសម្លរសាមញ្ញមួយមុខដែលស្រ្តីមេផ្ទះនិយមធ្វើពិសារ ដោយសារតែវាមានភាពងាយស្រួលក្នុងការធ្វើនិងឆាប់រហ័សមិនចំណាយពេលយូរ ។ ប៉ុន្តែក្នុងការធ្វើសម្លរមួយមុខនេះក៏អាចមានវិធីធ្វើផ្សេងៗគ្នាទៅតាមគ្រួសារនីមួយៗ។
សំរាប់ថ្ងៃនេះ KSPG.TV នឹងបង្ហាញពីរបៀបធ្វើសម្លរស្ងោរជ្រក់់ក្រៅឆ្នាំងនេះតាមវិធីដែលគេនិយមធ្វើ សូមទស្សនាវិដេអូខាងក្រោម៖
គ្រឿងផ្សំត្រូវមាន៖
- ពងទា ឬ ពងមាន់ ( ២-៣ គ្រាប់ ទៅតាមបរិមាណដែលអ្នកពិសា)
- ត្រីងៀត ១ចានចង្កិះ (តាមចំណង់ចំណូលចិត្ត)
- អំពិលទុំ (តាមបរិមាណរសជាតិអ្នកចង់ពិសារ)
- ខ្ទឹមបារាំង ៣-៤ ចំណិត (សំរាប់១ចាន)
- ខ្ទឹមស ៣-៤ ចំណិត (សំរាប់១ចាន)
- ស្ករស មួយស្លាបព្រាកាហ្វេ
- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
- ជី (បរិមាណសមល្មមសំរាប់មួយចាន)
- អាចបន្ថែម ក្រូចឆ្មារ (តាមចំណូលចិត្ត)