ស្គាល់អត់! នំរ៉ូទីដ៏ឆ្ងាញ់សួនច្បារវត្តបុទុម

នំរ៉ូទី

0
2352
roti
roti រូបតំណាង

ល្ងាចថ្ងៃសៅរ៍នេះ ជាថ្ងៃសំរាក់ទំនេរពីការងារ ហើយបើបានជិះកាត់ម្តុំសួនច្បារវត្តបុទុមកុំភ្លេចជួយទិញនំរ៉ូទី ពីបងស្រីម្នាក់ដែលចតម៉ូតូលក់ យ៉ាងញាប់ដៃព្រោះមានភ្ញៀវជាច្រើនឈរចាំទិញ ដែលភាគច្រើនសុទ្ធតែយុវវ័យដោយសារនំរបស់គាត់មានរសជាតិឆ្ងាញ់អាចផ្គាប់ចិត្តពួកគេបាន សំរាប់សំរកឈរជជែកគ្នាលេង មើលគេមើលឯងនៅសួនច្បារផងនោះ។

roti
roti រូបតំណាង

ដោយនំរ៉ូទីមានរសជាតិច្រើន និងអាចបន្ថែមស្នូលបានតាមតំរូវការរបស់អ្នកបានដូចជា ពោត ចេក សូកូឡា អូវ៉ាល់ទីន ស្ត្រប៊ីរី… ចឹងហើយយើងសូមណែនាំអោយលោកអ្នកជ្រើសរើសស្នូលដែលលោកអ្នកចូលចិត្ត ហើយមួយទៀតប្រសិនបើលោកអ្នកមិនសូវជាចូលចិត្តញ៉ាំផ្អែមទេ កុំភ្លេចប្រាប់អ្នកលក់ផងណា “បងៗ យកទឹកដោះគោតិចបានហើយ” និងចំនុចពិសេសមួយទៀតដែលធ្វើអោយនំរ៉ូទីដែលអ្នកកុំម្ម៉ងកាន់តែឆ្ងាញ់ទៀតនោះកុំភ្លេចណា ប្រាប់បងស្រីអ្នកលក់ថា “បងញុមយកស្រួយ” ។

roti
roti រូបតំណាង
roti
roti រូបតំណាង

ទីតាំងដែលគាត់តែងតែចតលក់ពេលព្រឹកចាប់ពីម៉ោង ១០ដល់ម៉ោង៤ជាងជិត៥នៅសាលាទួនហ្វា និងល្ងាចឡើងគាត់មកចតលក់នៅម្តុំវត្តបុទុម ក្បែរអគារហុងកុងសិនធឺរ កុំភ្លេចណាល្ងាចនេះ។