កាលពីប៉ុន្មានម៉ោងមុននេះ គឺជាកាប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ សំរាប់វីញ្ញាសារបាល់ទាត់ ដែលជាការជួប គ្នារវាងក្រុមម្ចាស់ផ្ទះ Brazil និងក្រុម Germany។ ក្នុងការប្រកួតនេះ គឺមានគ្រាប់បាល់កើតឡើងតែ ២គ្រាប់ប៉ុណ្ណោះ។ គ្រាប់ទី១ កើតឡើងដោយសារការទាត់បាត់ Free Kick ដ៏ល្អរបស់កីឡាករ Neymar ក្នុងនាទី 27 ធ្វើអោយក្រុម Brazil ជាអ្នកនាំមុខមុន ក្នុងតង់ទី១។ ការប្រកួតរហូតដល់តង់ទី២ ក្នុងនាទី 59 កីឡាករ Max Mejer បានរកបានមួយគ្រាប់វីញ ធ្វើអោយក្រុម Germany តាមស្មើរវិញ 1-1 ។
ការ ប្រកួតនេះ កាន់តែស្វិតស្វាញឡើង ប៉ុន្តែគ្មានក្រុមណាអាចរកគ្រាប់បាល់ទៀតបានទេ ដូច្នេះ ធ្វើអោយ ការប្រកួតត្រូវកាត់សេចក្តីដោយការស៊ុតបាល់ ១១ម៉ែត្រ មួយក្រុម ៥គ្រាប់។ នៅក្នុងការស៊ុតនេះ ៤គ្រាប់ ដំបូង គឺក្រុមទាំង២ អាចស៊ុតបញ្ចូលទីបានទាំងអស់។ ហើយអ្វីៗទាំងអស់ ត្រូវបានបញ្ចប់នៅក្នុងគ្រាប់ ទី៥ ដោយសារអ្នកចាំទីរបស់ Brazil អាចជួយសង្គ្រោះបាន ហើយកីឡាករ Neymar ជាអ្នកស៊ុតយកជ័យជំនះ។
https://www.youtube.com/watch?v=Z45amR_6wTA