អីយ៉ា ! Justin Bieber បានបំបែកកំណត់ត្រាពិភពលោកយ៉ាងអស្ចារ្យ

Guinness World Records 2017- Justin Bieber

0
910
Justin Bieber

តាមរយះ Guinness world records Justin Bieber បានបំបែកកំណត់ត្រាពិភពលោកដល់ទៅ ៨ ក្នុងសៀវភៅ Guinness ឆ្នាំ២០១៧ (Guinness World Records 2017 Edition)។ សម្រាប់អាល់ប៊ុម Purpose របស់ Justin Bieber បានជួយអោយគាត់ទទួលបានកំណត់ត្រា ច្រើនបែបនេះ។ ខាងក្រោមនេះរ៉ាយរ៉ាប់អំពីការបំបែកកំណត់ត្រារបស់ទាំង៨ ៖

Justin Bieber

១.បទចម្រៀងដែលមានគេចាក់ស្ដាប់ច្រើនជាងគេតាមអនឡាញក្នុងសប្ដាហ៍ដំបូង៖ បន្ទាប់ពីចេញបទចម្រៀង “What Do You Mean?” នៅលើអនឡាញក្នុងរយៈពេល៧ថ្ងៃដំបូង វាទទួលបានការស្ដាប់ដល់ទៅ ៣០ ៧២៣ ៧០៩ដង។

២. អាល់ប៊ុមដែលមានគេចាក់ស្ដាប់ច្រើនជាងគេតាមអនឡាញក្នុងសប្ដាហ៍ដំបូង៖ ក្នុងសប្ដាហ៍ដំបូងចម្រៀងក្នុងអាល់ប៊ុប  “Purpose” មានអ្នកចូលចាក់ស្ដាប់ដល់ទៅ២០៥លានដង។

៣. មានចម្រៀងច្រើនជាងគេដែលមានចំណាត់ថ្នាក់ឈរលើតារាចម្រៀងរបស់អាមេរិកជាបន្តបន្ទាប់៖ ចាប់តាំងពីខែ ធ្នូ ឆ្នាំ ២០១៥ ទិន្នន័យបង្ហាញថាចម្រៀងរបស់តារាកាណាដារូបនេះបានឈរជាបន្តបន្ទាប់គ្នាមិនដាច់លើតារាចម្រៀង Billboard Hot 100 ពោល១៧បទ។

៤.តារាចម្រៀងដំបូងដែលមានចម្រៀង៣បទអាចឈរនៅជាប់គ្នាលើកំពូលតារាចម្រៀងចក្រភពអង់គ្លេស៖ ក្នុងថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៦ ចម្រៀង៣បទរបស់ Justin បានឈរនៅកំពូលតារាងចម្រៀងចក្រភពអង់គ្លេស ដោយកាលនោះមាន បទ”Love Yourself” (លេខ1), “Sorry” (លេខ2) និង “What Do You Mean?” (លេខ3)។

៥.ជាតារាប្រុសមានអ្នកតាមដាន ( follow) ច្រើនជាងគេលើ បណ្ដាញ  twitter៖ លើ បណ្ដាញ  twitter អតីតមិត្តប្រុស Selena Gomez រូបនេះមានអ្នកតាមដាន៨៥ ២៣៥ ៥៦៣នាក់។

៦. មានអ្នកចូលមើលវីដេអូចម្រៀងច្រើនជាងគេក្នុង Channel YouTube របស់គេ៖ Channel YouTube ផ្លូវការរបស់ JB ពេលនេះមានអ្នកចូលទស្សនាដល់ទៅ១០ ៤៧៨ ៦៥១ ៣៨៩ដង ក្នុងចំណោម១២០វីដេអូដែលគេបានបង្ហោះចាប់តាំងពីឆ្នាំ២០០៩។

៧. ជាតារាប្រុសដែលមានអ្នក subscribe ច្រើនជាងគេលើ YouTube៖ Channel  YouTube ផ្លូវការរបស់ Justin “JustinBieberVEVO” មានអ្នកsubscribe ២០ ៧១១ ២០២នាក់។

៨.មានចម្រៀងឈរក្នុងចំណាត់ថ្នាក់តារាងចម្រៀង Hot 100 ច្រើនជាងគេ៖ ក្នុងថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៥ Justin Bieber មានចម្រៀង១៣បទឈរក្នុង ចំណាត់ថ្នាក់តារាចម្រៀង Billboard  Hot 100។

Justin Bieber

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ YouTube Channel AwesomenessTV

ប្រភព៖ YouTube Channel Clevver News