រដូវភ្ជុំបិណ្ឌចឹងតែងមានធ្លាក់ភ្លៀងសឹងតែរាល់ល្ងាចហើយ ដែលធ្វើអោយមានផលវិបាកក្នុងការរកចំនីចំនុកពិសា ពិសេសនាពេលល្ងាចតែម្តង ។ យ៉ាងណាមិញ យើងតែងតែស្វែងរក ចំណីអាហារ អាហារសម្រន់ផ្សេងៗជាច្រើន អោយត្រូវនឹងស្ថានភាព និងបរិយាកាសសព្វថ្ងៃជាដើម។
ជាហេតុធ្វើអោយក្រុមការងារយើងខ្ញុំបានជិះតាមដងវិថីម៉ៅ សេទុង ចៃដន្យក៏ប្រទះ នៅម្តុំស្តុបកោសដូងក្បែរមជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ មានមនុស្សឈរត្រៀបត្រា កំពុងឈរចាំ កន្លែងសាច់អាំង មួយកន្លែងដែលមានជះក្លិនឈ្ងុយ គ្រាន់តែជិះកាត់ ខំសម្លឹងរកមើល។
ការពិតជាសាច់អាំង ដែលអ្នកលក់កំពុងឈរអាំង យ៉ាងញាប់ដៃ លក់សឹងតែមិនទាន់ ពិសេសមានជាច្រើនជំរើសទាំង មាន់ ស្លាបមាន់ គ្រឿងក្នុង គ្រួច ជាដើម -ល- សំរាប់អ្នកពិសាជ្រើសរើសតាមតម្រូវការ និង ចំនង់ចំនូលចិត្ត ដើម្បិខ្ចប់យកទៅពិសា នៅគេហដ្ឆានបានយ៉ាងងាយស្រួល។