ថ្ងៃនេះយើងគ្រាន់តែបង្ហាញមុខម្ហូប អោយអ្នកឃ្លានទេណាសុំប្រាប់ទុកជាមុន ព្រោះអីខាងហាងគេនឹងត្រៀមចាំទទួលលោកអ្នកពេលត្រលប់ពីភ្ជុំរួចវិញ។
ជាធម្មតាទីក្រុងភ្នំពេញហាក់ស្ងាត់ខុសធម្មតាដោយសារបងប្អូនយើងតែងតែទៅជួបជុំក្រុមគ្រួសារញាតិមិត្ត តាមបណ្តាខេត្ត ស្រុកកំណើតរៀងៗខ្លួន។ ហើយទីក្រុងភ្នំពេញនឹងមានមនុស្សម្នាជាច្រើនសម្រុកត្រលប់មកពីបណ្តាខេត្តវិញ ពេលដែលថ្ងៃបុណ្យភ្ជុំបិណ្ឌបានបញ្ចប់។
ហាង V2 Seafood ដែលមានទីតាំងស្ថិតនៅលើផ្លូវ ៣១០ សង្កាត់បឹងកេងកង៣, ត្រឹមខ្លួនរង់ចាំបំបាត់ការនឿយហត់ របស់លោកអ្នកក្រោយពីធ្វើដំណើរផ្លូវឆ្ងាយ ត្រលប់ពីស្រុកកំណើតរួចរាល់ហើយ ចឹងអ្នកអាចមកជុំគ្នា អង្គុយកំដរអារម្មណ៍ស្តាប់តន្ត្រីដ៏ពិរោះ ញ៉ាំអីឆ្ងាញ់ៗដូចជា៖ ខតៅហ៊ូគ្រឿងសមុទ្រ, ត្រីសាបាក់អាំងអំបិលម្ទេស, មីឆាគ្រឿងសមុទ្រ, ជើងមាន់អាំងអំបិលម្ទេស, មាន់លីងគល់ស្លឹកគ្រៃ និងមានជាច្រើនមុខទៀត ហើយកាន់តែអ៊ែមបើបានញ៉ាំអមជាមួយភេសជ្ជៈទៀតនោះ។





កុំភ្លេចណា ត្រឡប់ពីស្រុកវិញជុំគ្នាម្តងទៀតណា!