ប៉ុន្មានថ្ងៃនេះទីក្រុងភ្នំពេញហាក់ស្ងាត់ខុសធម្មតាដោយសារបងប្អូនយើងតែងតែទៅជួបជុំក្រុមគ្រួសារញាតិមិត្ត តាមបណ្តាខេត្ត ស្រុកកំណើតរៀងៗខ្លួន។ តែសំរាប់អ្នកដែលមានស្រុកកំណើតនៅភ្នំពេញ ត្រូវពិបាកបន្តិចហើយព្រោះអី កន្លែងញ៉ាំអីជាច្រើនបានបិទ ចឹងហើយថ្ងៃយើងសូមណែនាំហាងសាច់អាំង១៦៨ BBQ & KTV នៅតាមបណ្តោយផ្លូវ២៧១ នៅជាប់នឹងការ៉ាស់សាំង Total ជាហាងសាច់អាំងមានអតិថិជនពេញៗហាង ហើយហាងនេះខុសប្លែកពីហាងសាច់អាំងដទៃត្រង់ថាមានជា បន្ទប់ច្រៀងខារ៉ាអូខេជាលក្ខណ:គ្រួសារ ថែមទៀតផង។



ហើយថ្ងៃនេះហាងអត់បិទទេ ត្រូវចិត្តម៉ងអ្នកចូលចិត្តច្រៀង ញ៉ាំអីហើយចូលច្រៀងកំសាន្តហ្មងនៅអីទៀតល្ងាចនេះជុំគ្នា… ហាហាហាតែAdmin សុំទៅស្រុកហើយ ជូនពរសុខសប្បាយគ្រប់ៗគ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។