AFP ផ្សាយថា អ្នកចេញម៉ូដជនជាតិបារាំងដ៏ល្បីនៅលើពិភពលោក លោកPierre Cardin បានបង្ហាញសម្លៀកបំពាក់១២០ឈុត ដើម្បីស្វាគមន៍រដូវស្លឹកឈើលាស់ និងនិទាឃរដូវប្រចាំឆ្នាំ២០១៧ នៅប្រទេសចិន ។
តារាបង្ហាញម៉ូដជាច្រើននាក់ បង្ហាញសម្លៀកបំពាក់ថ្មីចុងក្រោយរបស់លោក Pierre Cardin នៅតំបន់ព្រៃភ្នំក្បែរទន្លេលឿង ខេត្ដគាន់ស៊ូ កាលពីពេល ថ្មីៗកន្លងទៅ ។
លោកPierre Cardin បានប្រឡូកក្នុងទីផ្សារម៉ូដសម្លៀកបំពាក់នៅប្រទេសចិន ។ លោកធ្លាប់បានបង្ហាញម៉ូដសម្លៀកបំពាក់លើកដំបូងនៅប្រទេសចិន កាលពី៣៨ឆ្នាំមុន ។
ប្រភព៖ YouTube Channel Haojian Wang