ភាពយន្តស៊ើបអង្កេតដ៏ល្បីល្បាញរបស់ Hollywood រឿង នរក ឬ Inferno ចាក់បញ្ចាំង៨ថ្ងៃមុខថ្ងៃបញ្ចាំងនៅអាមេរិច ថ្ងៃទី២១ខែតុលានេះ (មានវីដែអូ)

0
1013
Sponsor By: Legend Cinema
Sponsor By: Legend Cinema

រឿង នរក យោងតាមរឿងប្រលោមលោកដ៏ល្បី ជាខ្សែភាពយន្តស៊ើបអង្កេតបែបបុរាណវិទ្យា រួមបញ្ចូលវិទ្យា សាស្ត្រ ដែលមានឈុតឆាករន្ធត់ បាញ់ប្រហារលាយឡំជាមួយនឹងការស៊ើបអង្កេតធ្វើអោយទស្សនិកជនជកចិត្ត និងចង់តាមដានគ្រប់ឈុតគ្រប់ឆាក។

ប្រិយមិត្តដែលធ្លាប់ទស្សនាភាគ១ (THE DA VINCI CODE) និងភាគ២ (ANGELS & DEMONS)បានសរសើរ ថាវគ្គទាំងពីរពិតជាល្អមើលខ្លាំងណាស់។ ចំនែកឯវគ្គទី៣នេះវិញ (នរក OR INFERNO) កាន់តែពិសេស និងអស្ចារ្យ ជាមួយអ្នកដឹកនាំរឿងដ៏ល្បីល្បាញលោក RON HOWARD និងតួសម្តែងដ៏ល្បីល្បាញរបស់ Hollywood លោក TOM HANKS សម្តែងជា Robert Langdon និងកញ្ញា FELICITY JONES សម្តែងជា Sienna Brooks ព្រមទាំងតារាល្បីៗរបស់Hollywood ជាច្រើនរូបទៀត។ កាន់តែពិសេសដែលធ្វើឱ្យ ទស្សនិកជនកាន់តែជកចិត្តគឺការទស្សនានូវទស្សនីយភាពដ៏ល្អឯកក្នុងតំបន់ទេសចរណ៏នៃប្រទេសតួកគី និងអ៊ីតាលី  ព្រមជាមួយនឹងសាច់រឿងស៊ើបអង្កេតដែលមានភាពប្រទាក់ក្រឡាគ្នាពីមួយជំហានទៅមួយ ជំហាន ដោយរលូនជាមួយភាពឆ្លាតវៃ និងសេចក្តីក្លាហានរបស់តួអង្គ។

inf_threefacedemon-1ដើម្បីទប់ទល់ជាមួយមេរោគដែលអាចធ្វើឲ្យមានគ្រោះមហន្តរាយដល់ពិភពលោកទាំងមូល  Robert Langdon  ត្រូវតតាំងឧបសគ្គធំៗបំផុត ដូចជា ទីមួយស្វែងរកអាថ៏កំបាំងដ៏សែនពិបាក ទីពីរគឺការគេចពីការតាមចាប់ និងសម្លាប់ ទីបីគាត់មិនបានដឹងថានរណាចងជួយគាត់ និងនរណាចង់សម្លាប់គាត់។ តើការតស៊ូដើម្បីក្តីសង្ឈឹម ចុងក្រោយក្នុងការសង្គ្រោះពិភពលោកទាំងមូលពីមហន្តរាយមួយនេះបានទេ រឺពិភពលោកនេះនឹងរលាយទៅ ជានរក?

កុំភ្លេចទៅទស្សនាទាំងអស់គ្នា នៅតាមរោងភាពយន្តទំនើបក្នុងក្រុងភ្នំពេញ និងក្រុងសៀមរាប ចាប់ពីថ្ងៃទី២១ ខែតុលានេះតទៅ ហើយកាន់តែពិសេសបើបានទស្សនាប្រភេទ4DX ។

inf_hagia_sophia_01

សង្ខេបរឿង: ទីឋានដូចនរកនៅតែបន្តដំណើរផ្សងព្រេង របស់និមិត្តរូបវិទូមកពីសាកលវិទ្យាល័យហាវើដ លើអេក្រង់ក្នុងរោងភាពយន្តៈ សាច់រឿងគឺពេលដែលតួអង្គ Robert Langdon ភ្ញាក់ឡើងទាំងបាត់បង់ការចងចាំក្នុងមន្ទីរពេទ្យអ៊ីតាលីមួយកន្លែង គេបានចូលក្រុមជាមួយ Sienna Brooks ជាគ្រូពេទ្យដែលគេសង្ឃឹមថានឹងជួយឱ្យមានការចងចាំឡើងវិញ ព្រមទាំងរារាំងបុរសវិកលចារិតម្នាក់កុំឱ្យចម្លងគ្រោះកាចទូទាំងសាកលលោក ដែលជាសាច់រឿងទាក់ទងនឹង “ឋាននរក” របស់ Dante។ ពីអ្នកដឹកនាំ Ron Howard នឹងនិពន្ធដោយ Dan Brown យោងតាមរឿង ប្រលោមលោកដ៏ល្បី ក្នុងផលិតកម្ម Imagine Entertainment និង Columbia Pictures ដែលមានចំណងជើងថា នរក។ ដែលចូលរួមសម្តែងដោយ Robert Langdon (Tom Hanks), Dr. Sienna Brooks (Felicity Jones), Bertrand Zobrist (Ben Foster), Christoph Bruder (Omar Sy) and Harry Sims ‘The Provost’ (Irrfan Khan) ។ ចង់ដឹងថាខ្សែភាពយន្ត នរក ឬ Inferno ធ្វើអោយទស្សនិកជនមានអារម្មណ៏ថាចង់តាមដានយ៉ាងណានោះកុំភ្លេចរង់ចាំទស្សនាដែលនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះនៅគ្រប់រោងភាពយន្តជាប្រភេទ 2D និង 4Dx។

inf_stmarksbasilica

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នក ចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពី ភាពយន្តជារៀងរាល់សប្តាហ៍។

Legend City Mall
ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Toul Kork
ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Meanchey
ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time