គ្រប់គ្នាតែងតែសង្ឃឹមថាពួកគេមើលទៅស្អាតនៅពេលដែលពាក់រ៉ូបរៀបការនៅថ្ងៃពិសេសរបស់ពួកគេ។ តែលោកយាយម្នាកនេះ ធ្វើឲ្យគ្រប់គ្នាទ្រាំមិនសរសើរមិនបាន។
លោកយាយ Millie Taylor-Morrison អាយុ ៨៦ឆ្នាំ បានច្នៃម៉ូដរ៉ូបរៀបការដោយខ្លួនឯងសម្រាប់ពាក់ចូលថ្ងៃរៀបការជាមួយលោកតា Harold Morrison កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។
រូបថតរបស់លោកយាយនៅក្នុងសម្លៀកបំពាក់ពណ៌ស្វាយធ្វើឲ្យមនុស្សម្នាមានការភ្ញាក់ផ្អើល បន្ទាប់ពីត្រូវបានបង្ហោះចូលក្នុងទំព័រហ្វេសប៊ុកមួយឈ្មោះ Love What Matters។
ចៅរបស់លោកយាយ ឈ្មោះ Khadija បានសរសេរបង្ហោះថា លោកយាយបានរកឃើញស្នេហ៍ពិតរបស់លោកយាយម្តងទៀត បន្ទាប់ពីប្តីកាលពីមុនបានស្លាប់ចោលតាំងពី ២៥ឆ្នាំមុន។
លោកយាយបានស្គាល់លោកតា Harold ដែលជាស្វាមីថ្មីថ្មោងរបស់គាត់ តាំងពី ៦០ឆ្នាំមុន ពេលដែលលោកតាបានចូលរួមក្នុងពិធីមង្គលការរបស់លោកយាយជាមួយនឹងប្តីមុន។ តាំងពីពេលនោះមក ពួកគាត់បានដាច់ការទាក់ទងមួយរយៈ រហូតដល់ពេលថ្មីៗនេះទើបពួកគាត់មានភាពផ្អែមល្ហែមជាមួយគ្នាវិញ។
នៅពេលលោកតា Harold មិនស្រួលខ្លួន លោកយាយតែងតែទៅយកគាត់ទៅព្រះវិហារជារៀងរាល់ថ្ងៃអាទិត្យ។ ដោយសារតែសេចក្តីស្នេហារបស់លោកយាយ ធ្វើឲ្យគ្រប់គ្នាយល់ថា “អាយុគ្រាន់តែជាតួលេខ” ពិតមែន។
អ្នកខ្លះលើកឡើងថា៖ “ខ្ញុំសង្ឃឹមថានឹងអាចស្អាតដូចគាត់ នៅពេលដែលខ្ញុំមានអាយុឈានដល់ ៨៦ឆ្នាំ។” ម្នាក់ទៀតបានបញ្ចេញមតិលើរូបថតរបស់លោកយាយថា៖ “ខ្ញុំពេញចិត្តនឹងសេចក្តីស្នេហាមួយនេះ។ ម្តាយរបស់ខ្ញុំឥលូវនេះមានអាយុ ៧៥ឆ្នាំហើយ។ គាត់រកបានគូស្នេហ៍ដែលចាត់ទុកគាត់ដូចជាម្ចាស់ស្ត្រី។ ប្តីរបស់គាត់២នាក់កាលពីមុន បានស្លាប់បាត់ទៅហើយ ហើយគាត់បានមើលថែពួកគាត់រហូតដល់ថ្ងៃចុងក្រោយនៃជីវិត៕
https://www.youtube.com/watch?v=zxUHUUAcG_s
ប្រភព៖ YouTUbe Channel Cookies