កម្ពស់គឺជាចំណុចមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាអាចជួយឲ្យយើងមានរូបរាងស្រស់ស្អាតឬមើលទៅសង្ហាជាង។ បើលោកអ្នកមានកម្ពស់ទាប ហើយមានបំណងចង់លូតកម្ពស់ មានវិធីច្រើនយ៉ាង ដូចជាលេបថ្នាំ ចាក់ថ្នាំ ឬឱសថប៉ូវផ្សេងៗទៀត។ ប៉ុន្តែវាអាចគ្មានប្រសិទ្ធភាពខ្ពស់ប្រសិនបើខ្វះការហាត់ប្រាណ ដូច្នេះខាងក្រោមនេះគឺជាលំហាត់មួយចំនួន ជំនួយការលូតកម្ពស់ប្រសើរបំផុត៖
១. ហែលទឹក៖
ការហែលទឹកតម្រូវឲ្យអ្នកប្រើប្រាស់កម្លាំងដៃនិងកម្លាំងជើង ដូច្នេះវាអាចជួយអ្នកលូតកម្ពស់បានដោយមិនដឹងខ្លួន ប្រសិនបើអ្នកអនុវត្ត២ម៉ោងក្នុង១ថ្ងៃជាប្រចាំ។
២. ព្យូរខ្លួនឬលើកខ្លួន៖
ការហាត់ប្រាណប្រភេទនេះ វាតម្រូវឲ្យអ្នកប្រើកម្លាំងដៃទាញ ដើម្បីលើកដងខ្លួនទាំងអស់ឡើង ហើយជើងរបស់អ្នកសំយុងចុះក្រោម ឬចេញកាយវិការផ្សេងៗ វាមានប្រយោជន៍ខ្លាំង ដែលអាចជួយពន្លូតកម្ពស់របស់អ្នកបាន។
៣. ឱនងើបប៉ះម្រាមជើង៖
ការឱនងើបដោយយកដៃទាំង២ប៉ះម្រាមជើង វាអាចជួយសម្រួលឲ្យចង្កេះរបស់អ្នកនិងសរសៃធ្វើចលនាបានល្អ។
៤. ពត់ខ្លួនឡើងលើ៖
អ្នកអាចដេកផ្គាប់មុខ ប៉ុន្តែពត់ខ្លួនងើបក្បាលឡើងលើ ដូចពស់វែក។ ពេលអ្នកធ្វើដូចនេះ កាន់តែច្រើន វាអាចជួយឲ្យឆ្អឹងខ្នងរបស់អ្នកកាន់តែលូតលាស់ល្អ។
៥. ដេកផ្ងារងើបខ្លួនឡើង៖
របៀបហាត់ប្រាណនេះ គោលបំណងគឺជួយសម្រួលដល់ឆ្អឹងខ្នង ចង្កេះ និងត្រគាកហើយក៏ជារបៀបហាត់ប្រាណមួយដែលគេទទួលស្គាល់ថាអាចជួយពន្លតកម្ពស់ល្អបំផុតដែរ។
៦. ហាត់កំភួនជើង៖
ការហាត់យកសាច់ដុំកំភួនជើង គឺត្រូវឈរ ដៃសងខាងទប់ជញ្ជាំង ហើយត្រូវប្រមូលទម្ងន់ខ្លួនរបស់អ្នកទាំងអស់ទៅលើជើងម្ខាង បន្ទាប់មកប្ដូរជើងឆ្វេងទៅស្ដាំរាល់ ២០ ដល់ ៣០វិនាទីម្ដង។
៧. ហាត់ធ្វើរាងដូចតុ៖
ការហាត់ប្រាណប្រភេទនេះអ្នកត្រូវផ្ងារខ្លួនឡើងលើហើយជើងនិងដៃទាំងសងខាងត្រូវត្រដងខ្លួនឲ្យរាងដូចតុ។ លំហាត់នេះពិបាកពិតមែន តែវាអាចជួយលូតកម្ពស់ល្អប្រសើរណាស់។
៨.លោតខ្សែ៖
ការលោតខ្សែ គឺជាការហាត់ប្រាណមួយ ជួយឲ្យដងខ្លួនមានចលនាល្អ ជាពិសេសគឺជើងទាំង២ នឹងរឹងមាំល្អ ហើយជួយឲ្យអ្នកលូតកម្ពស់បានល្អផងដែរ។
៩.អង្គុយលោត៖
ការលោតយ៉ាងហ្នឹងវាអាចជួយឲ្យអ្នកកាន់តែខ្ពស់បាន អ្នកអាចអនុវត្តនៅឯផ្ទះក៏បានឬលេងបាល់បោះ បាល់ទះ…ក៏បាន។
១០.បោះដៃនិងជើងទៅមុខ៖
អ្នកត្រូវអង្គុយរាបលើកម្រាល ហើយសណ្ដូកជើងទាំងសងខាងត្រង់ទៅមុខ និងសន្ធឹងដៃសងខាងទៅមុខផងដែរ។ ចលនានេះ ជួយឲ្យឆ្អឹងខ្នងលូតលាស់ល្អ និងជួយឲ្យកម្ពស់របស់អ្នកខ្ពស់ជាងដូចគ្នា។
សង្ឃឹមថាបណ្ដាមេលំហាត់ប្រាណខាងលើនេះ អាចជួយឲ្យកម្ពស់របស់លោកអ្នកបានប្រសើឡើង។ ទន្ទឹមនឹងនោះ អ្នកអាចពិគ្រោះវិធីសាស្រ្តលូតកម្ពស់ ជាមួយនឹងផលិតផលអាហារបំប៉ន Taller Plus ប្រើសិនបើអ្នកគ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណទាំងនេះ ជាពិសេសសម្រាប់អ្នកពិបាកក្នុងការស្រូបយកជាតិកាល់ស្យូម។ ផលិតផល Taller Plus គឺជាផលិតផលអាហារបំប៉ន ដែលផលិតពីធម្មជាតិ 100% ជួយអ្នក រីកចំរើនកម្ពស់មានល្បឿនលឿន និងសុវត្ថិភាព ។ Taller Plus ជាទ្រង់ទ្រាយជាតិកាល់ស្យូមណាណូ ដែលជាធាតុផ្សំសំខាន់ និងសម្រាប់ការអភិវឌ្ឍឆ្អឹង។ Taller Plus ជួយអ្នកលូតលាស់កម្ពស់បានល្អបំផុត។