មិត្តយុវវ័យដែលចូលចិត្តមើល និងលេងបាល់ទាត់ប្រាកដជាធ្លាប់បានលឺពាក្យ “បាល់មូល” រួចមកហើយ។ សម្រាប់ការប្រកួតយប់មិញក្នុងពានរង្វាន់ Champions League រវាងក្រុម Ludogorets Razgrad និងក្រុម Arsenal គឺមានរឿងដែលគួរអោយអស្ចារ្យមួយបានកើតឡើង។ ដោយក្រុមម្ចាស់ផ្ទះLudogorets Razgrad បាននាំមុខក្រុម Arsenal 2-0 តាំងតែនាទីទី 15 ដោយកីឡាករ Barbosa និង Keseru។ ប៉ុន្តែក្រុមភ្ញៀវ Arsenal បានវាយបកយកស្មើរវិញបានដោយកីឡា Xhaka នៅនាទី 20 និងកីឡាករ Giroud នៅនាទី 41។ ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ដោយសារកីឡាករ Ozil ទាត់បាល់បញ្ចូលទីនៅនាទី 87 ធ្វើ អោយ Arsenal អាចយក ឈ្នះក្រុមម្ចាស់ផ្ទះ 3-2។
https://www.youtube.com/watch?v=tXjnRnNtw58