ភ្នំពេញ៖ ហាង Steam Food ដែលមានទីតាំងស្ថិតផ្ទះលេខ 140C, ភូមិ12, សង្កាត់ទឹកល្អក់1, ខ័ណ្ឌទួលគោក ជិតសាលាសន្ធរម៉ុក (ផ្លូវលេខ ២៥៣ ផ្លូវចុះពីទល់មុខសាលាតិកណូ មករកសាលាវិទ្យាល័យសន្ធរម៉ុក ហាងជាប់នឹងសាលាខ្មែរជំនាន់ថ្មី) ចេញមុខម្ហូបថ្មីទៀតហើយ គឺបាយឆាបន្ទះដែក។


ផែនទីហាង
មេឃភ្លៀងធ្លាក់រាល់ថ្ងៃចឹង ខ្ចិលធ្វើម្ហូបណាស់មែនអត់? ចឹងអាចជ្រើសរើសហាង Dim Sum Steam Food បានព្រោះអី បាយឆាបន្ទះដែក ទើបតែចេញលក់ អាចជំនួសបាយល្ងាចរបស់អ្នកបាន។ បាយឆាបន្ទះដែក នេះក្តៅៗជាប់រហូត ដោយសារដែកដ៏ក្តៅ ហើយកាន់តែអ៊ែមទៀតគឺ បាយឆានេះក្រាលដោយពងទាក្រឡុកគ្រឿង ហើយនឹងមានបន្ថែមនូវ ក្តាម, បង្កង, ត្រី… កាន់តែធ្វើអោយបាយនេះទាក់ទាញ នឹងប្លែកភ្នែក។









ងាកមកនិយាយពីតម្លៃវិញ បាយឆាបន្ទះដែកនេះ ពិតតម្លៃមួយដ៏សមរម្យ ដោយក្នុងមួយបន្ទះត្រឹមតែ ១០០០០រៀល តែប៉ុណ្ណោះ។ នៅចាំអីទៀត ល្ងាចនេះសាកទាំងអស់គ្នា… អូ៎ភ្លេចប្រាប់ សំរាប់៣ថ្ងៃគិតចាប់ពីថ្ងៃផ្សាយនេះ (ថ្ងៃទី ០៧ ដល់០៩ ខែវិច្ឆកា ឆ្នាំ២០១៦) នឹងមានការបញ្ចុះតម្លៃ ២០% គ្រប់មុខម្ហូបទាំងអស់ថែមទៀតផង ទៅញ៉ាំទាំងអស់គ្នាណា…
វីដេអូបាយឆាបន្ទះដែកពងទាក្រឡុក