Official MV បទ “ស្នេហ៍គ្មានចេតនា” របស់ Ah Liza Ft. Vidcooler ចេញហើយ!!!

0
2704

មិត្តយុវវ័យដែលរង់ចាំមើល MV បទ “ស្នេហ៍គ្មានចេតនា” ដែលច្រៀងដោយ Ah Liza Ft. Vidcooler។ ពេលនេះ បានចេញ Official MV របស់ខ្លួនជាផ្លូវការហើយ ដែលកំពុងទទួលបានការគ្រាំទ្រយ៉ាងខ្លាំង។

14054052_1285716241492914_3576858154134536013_nក្នុងនោះដែរ នៅលើទំព័រហ្វេសប៊ុករបស់ Vidcooler គាត់ក៏បានសរសេរអំពីប្រវត្តិរូបសង្ខេប ដែលមានខ្លឹមសារ ដូចខាងក្រោម៖

“ខ្ញុំគ្រាន់តែជាកម្មករដើរស៊ីឈ្នួលគេ តែប៉ុណ្ណោះ !!
នៅទីនោះ កន្លែងធ្វើការ ពិបាក មានគេវៃធ្វើបាប បណ្ដាច់បាយ
ស្រែជេរ បង្ខំអោយធ្វើការច្រើនម៉ោង ដល់យប់ជ្រៅ
ខាងផ្នែក កសិកម្ម.. មកកន្លែងដេកវិញ គេដាក់អោយដេកកន្លែងមូសស៊ី នឹងកន្លែងគ្មានកំដៅ
រងារចង់ស្លាប់…
ហើយគ្រប់ពេលដែរខ្ញុំខលទៅម្ដាយម្ដងៗ ខ្ញុំតែងតែប្រាប់គាត់ថា
( មិនអីទេ,ល្អគ្រប់យ៉ាង,គេស្រលាញ់នឹងមើលថែរក្សាកូនណាស់)
ស្របពេលដែលនិយាយ ខ្ញុំក៏ចេញទឹកភ្នែក..
តែមិនអោយគាត់ដឹងទេ …
ដោយកុហកម្ដាយ មិនចង់អោយគាត់ពិបាកចិត្ត 

តែយ៉ាងណាគឺខ្ញុំដាច់ខាតមិនថោក ដើរធ្វើចោរ ដើរវៃគេ ស៊ីកំលាំងពីគេទេ !!
ក្នុងរយៈពេលចុងក្រោយនេះ ខ្ញុំបានតាំងចិត្តមកធ្វើចម្រៀង
ដើម្បីបំពេរអារម្មណ៍ប្រិយមិត្ត ដើម្បីធ្វើអ្វីៗដែរខ្លួនស្រឡាញ់វិញម្ដង ព្រោះខ្ញុំឆ្អែតនឹងជីវិតរបស់ខ្ញុំពេក !! ”

Vid Cooler
Vid Cooler