ម្ហូបប្លែកៗ ជាច្រើនមុខតែងតែលេចមុខឡើងជាញឹកញាប់ពីហាងដ៏ពេញនិយមរបស់យុវវ័យគឺ ហាង Best Food ហើយដោយសារតែមានការគាំទ្រច្រើនពីអតិថិជនហាង Best Food ក៏បានពង្រើកសាខារបស់ខ្លួន មួយសាខាទៀតដែលមានទីតាំងនៅ ផ្សារទំនើប AEON តែម្តង ដោយលើកនេះហាងក៏មានការតុបតែងប្លែកភ្នែក ម្ហូបក៏ប្លែកមិនចាញ់ហាងថ្មីដែរ។

គ្រឿងផ្សំសំរាប់ធ្វើញាំ
ចង់បានប្លែកទៀត! អោយប្លែកទៀត! ដោយថ្ងៃនេះគឺ ញាំផ្សិតស្វាយខ្ចី និងយ៉ាំមបែបថៃ ធានាថាប្លែកមាត់ប្លែកភ្នែកមិនខាន ព្រោះអី ម្ហូបនេះមានគ្រឿងផ្សំច្រើនមុខ ដូចជាផ្សិត, ស្វាយខ្ចី, សាច់ជ្រូកចិញ្ច្រាំ, បន្លែជាច្រើនមុខបញ្ចូលគ្នា ពិសេសទៀតនោះគឺ ឆ្ងាញ់ហឹរ រឹងអណ្តាតចឹងហ្មងម្តងហ្នឹង។ អូ៎ណែ អ្នកទាំងអស់គ្នាភ្លេចប្រាប់ បើមិនសូវចូលចិត្តជូរ អាចជ្រើសយក ញាំមីសួរ ឬក៏ញាំមីកញ្ចប់ក៏បាន ឆ្ងាញ់ដូចគ្នា។



ងាកមកនិយាយពីតម្លៃវិញហាងដ៏ពេញនិយមមួយនេះមិនដែលអោយអតិថិជន ទើសចិត្តឡើយដោយលើកនេះម្ហូបនេះមានតម្លៃត្រឹមតែ ៨០០០៛ ប៉ុណ្ណោះសំរាប់មួយចាន។ អូយ៎ ចឹងប្រាប់ថាមនុស្សញ៉ាំច្រើនណាស់ មិនសាកមិនបានទេ នៅចាំអីទៀត “ចង់បានប្លែកទៀត! អោយប្លែកទៀត!” ពី Best Food។


ហាង Best Food សាខាផ្សារទំនើប AEON
Tel: 093 21 09 90 / 012 918 966
ទីតាំង៖ ជាប់នឹងទ្វារចូលច្រក B ក្បែរការ៉េមតូតូ ផ្សារទំនើបអ៊ីអន
វីដេអូ ញាំផ្សិតស្វាយខ្ចី, ញាំមីសួ, ញាំមីកញ្ចប់