បានត្រឹមម្នាក់ 1ពិន្ទុនៅក្នុងសប្តាហ៍ទី 21

0
772

សម្រាប់ជំនួបរវាងបិសាចក្រហម Manchester United និងហង្សក្រហម Liverpool គឺបញ្ចប់បានត្រឹមតែ លទ្ធផល 1-1 តែប៉ុណ្ណោះ។ ក្នុងការប្រកួតនេះ គឺក្រុមភ្ញៀវ Liverpool ជាអ្នកនាំមុខមុន ដោយការស៊ុតបាល់ ពិន័យ 11ម៉ែត្ររបស់កីឡាករ Milner ក្នុងនាទី 27។ បាល់ពិន័យនេះ​ គឺកើតឡើងដាយ សារតែបាល់នេះ បានប៉ះ ដៃរបស់កីឡាករ Pogba។ ការប្រកួតបានបន្តរហូតដល់ចប់តង់ទី1 ហើយលទ្ធផល នៅតែ Liverpool នាំមុខ 1-0 ដដែល។ ការប្រកួតឈានមកដល់តង់ទី2 ក្រុមបិសាចក្រហមធ្វើការសំរុកយ៉ាងខ្លាំង រហូតដល់នាទី 82 ទើប កីឡាករ Ibrahimovic អាចរកបានគ្រាប់ តាមស្មើរមកវិញ។ បញ្ចប់ការប្រកួត 90នាទីក្រុមបិសាចក្រហម 1 នឹង ក្រុមហង្សក្រហម 1 គឺបានម្នាក់មួយពិន្ទុ។

https://www.youtube.com/watch?v=rrOTFU11ueM