ចូលចិត្តស្តាប់រឿងនិទានខ្មោចមែនទេ?

0
1447
Sponsor By: Legend Cinema
Sponsor By: Legend Cinema

សម្រាប់មិត្តយុវវ័យដែលនិយមទស្សនារឿងខ្មោច ពេលនេះអាចតាមដានរឿង “និទានរឿងខ្មោច”។ នៅក្នុងសាច់ រឿងនេះ គឺចង់និយាយអំពី សមាជិកក្រុមតន្ត្រីរបស់សាលាកំពុងហាត់សមសម្តែងលើកចុងក្រោយ។​ ពួកគេត្រូវ ចំនាយពេលពេញមួយយប់នៅសាលា ហើយក្រុមតន្ត្រីបានជុំគ្នាដើម្បីនិទានរឿងខ្មោចដែលគេបានល្បីតៗគ្នាមក គ្រប់ជំនាន់។ រឿងនិទានដំបូងគឺ “ អាយក្ស “ ជាសិស្សដែលមានរូបរាងធំខុសពីធម្មតា ហើយត្រូវបានមិត្តរួមថ្នាក់ របស់សើចចំអកធ្វើបាបរហូតធ្វើឲ្យគេត្រូវធ្លាក់ពីលើជណ្តើរស្លាប់ក្នុងអាគារសាលាចាស់ ។រឿងនិទានទីពីរគឺ “ វិញ្ញាណក្នុងបណ្ណាល័យ “ ដែលវិញ្ណាណខ្មោចនោះនឹងបង្ហាញខ្លួនក្នុងបណ្ណាល័យសាលានៅពេល ដែលសិស្សៗ ធ្វើឲ្យមានសំលេងរំខានគេឯង។ បើអ្នកលឺសំលេងនរណាម្នាក់ស្រែកឲ្យអ្នកឈប់និយាយហើយអ្នកមិនឈប់ នោះ ខ្មោច នឹងមករកអ្នកជាមិនខានទេ។រឿងនិទានទីបី “ផាវ៉ាឌី“ ជាសិស្សម្នាក់ដែលត្រូវគេសម្លាប់នៅក្នុងបន្ទប់តន្ត្រី។ ហើយបើសិនជាមានអ្នកណាម្នាក់ផ្លុំខ្លុយនៅមុខកញ្ចក់ក្នុងបន្ទប់នោះ ផាវ៉ាឌីនឹងត្រលប់មកវិញ។កូនសិស្សដែល និទានរឿងទាំងនេះមិនបញ្ចប់ត្រឹមប៉ុណ្ណឹងនោះទេ។ ពួកគេចង់ដឹងថារឿងនិទានទាំងនោះជាការពិតដែរឫទេ ហើយសិស្សប្រាំមួយនាក់បានចាកចេញពីបន្ទប់ហាត់សមដើម្បីទៅស្វែងរកខ្មោច។ មានតែគ្នាពួកគេបីនាក់ ប៉ុណ្ណោះដែលត្រលប់មកវិញ។Ohm សិស្សថ្នាក់ទី12 និងជាអ្នកដឹកនាំក្រុមតន្ត្រី បានចេញទៅតាមរកពួកគេ អំឡុងពេលនោះ Pun សិស្សប្អូនស្រីអាថ៌កំបាំងម្នាក់ ដែលតែងតែទៅលេងក្នុងបន្ទប់វិទ្យាសាស្ត្រ បានស្មគ្រ័ចិត្ត ទៅជួយរកសិស្សដែលបានបាត់ខ្លួន។តើOhmនិង Pun នឹងអាចជួយសិស្សពីវិញ្ញាណខ្មោចដែលមានក្នុងរឿង និទានរបស់ពួកគេដែរឫទេ?

Legend City Mall
ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Toul Kork
ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Meanchey
ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time