ខ្សែភាពយន្ត ZOMBIE រឿង “Resident Evil: ការប្រយុទ្ធចុងក្រោយ” ជាវគ្គបញ្ចប់ដែលដកស្រង់ចេញពីវីដេអូហ្គេមដ៏ល្បី

0
1368
Sponsor By: Legend Cinema
Sponsor By: Legend Cinema

ខ្សែភាពយន្តសេរ៊ី Resident Evil ជាខ្សែភាពយន្តដែលមានភាពល្បីល្បាញតាំងពីឆ្នាំ២០០២ មកម្ល៉េះ ដែលបាន ដកស្រង់ចេញពី វីដេអូ ហ្គេម Resident evil។ ខ្សែភាពយន្តនេះទទួលបានសិទ្ធផ្តាច់មុខថតបាន៥ វគ្គរួចមក ហើយ ហើយវគ្គនេះជាវគ្គទី៦ ក៏ជាវគ្គចុងក្រោយផងដែរ អ្វីដែលកាន់តែពិសេសជាងវគ្គមុនៗទស្សនិកជនអាច ដឹងការពិតទាំងស្រុងនៃខ្សែជីវិត Alice ព្រមទាំងការប្រយុទ្ធដ័សាហាវជាមួយពួកខ្មោចឆៅ និងបិសាចទាំងអស់ ដែលមានក្នុងវគ្គមុនៗ។

នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ដើមខែក្នុងឆ្នាំនេះ ទស្សនិកជននឹងបានទស្សនារឿង Resident Evil: ការប្រយុទ្ធ ចុងក្រោយ ជាខ្សែភាពយន្តដែលមាន ខ្មោចឆៅ និងឆ្កែចចក Zombie វគ្គទី៦ ដែលជាវគ្គចុងក្រោយហើយ នឹងធ្វើ អោយទស្សនិកមានអារម្មណ៏ថាភ្ញាក់ៗ និងស្ទើរតែស្លុតស្មារតី ដោយសារតែមានឈុតឆាកពញ្ញាក់អារម្មណ៏ ជា ច្រើន ដែលនឹកស្មានមិនដល់ ជាពិសេស អន្ទាក់ជាច្រើនដែលធ្វើអោយទស្សនិកជននឹកស្មានមិនដល់ពីការរៀបចំ របស់ The Red Queen សម្តែងដោយ (Ever Anderson) បានអោយ Alice សម្តែងដោយ Milla Jovovich ឆ្លងកាត់ផ្លូវមរណៈពីមួយដំណាក់កាលទៅមួយដំណាក់កាល់។

សង្ខេបរឿង៖ ដោយផ្អែកលើស៊េរីវីដេអូហ្គេមពេញនិយមយ៉ាងខ្លាំង ក្រុមហ៊ុន Capcom ឥឡូវបាននាំមកនូវ ភាពយន្តទិញសិទ្ធិផ្តាច់មុខភាគចុងក្រោយរបស់វីដេអូហ្គេមដែលទទួលបានជោគជ័យបំផុត រកចំណូលបានជាង 1 ពាន់លានដុល្លា នៅទូទាំងពិភពលោក។ បន្ទាប់ពីព្រឹត្តិការណ៍ នៅក្នុង Resident Evil: Retribution, Alice (Milla Jovovich) គឺជាមនុស្សចុងក្រោយតែម្នាក់ដែលមានជីវិត ប្រឆាំងនឹងមេរោគឆ្លងដ៏សាហាវ។ ឥឡូវនេះ នាងត្រូវត្រឡប់ទៅកន្លែងដែលសុបិន្តអាក្រក់បានចាប់ផ្តើម-សម្បុកនៅក្នុងទីក្រុងRaccoon, ដែលជាកន្លែង សហគ្រាស Umbrella ប្រមូលកងកម្លាំងរបស់ខ្លួន សម្រាប់ធ្វើសកម្មភាពប្រឆាំងនឹងមនុស្សជាតិចុងក្រោយក្នុង អវសានពិភពលោកនេះ។

រឿង Resident Evil: ការប្រយុទ្ធចុងក្រោយ នេះបានធ្វើការសម្ភោធចាក់បញ្ចាំងក្នុងរោងភាពយន្ត Legend សាខា ស៊ីធីម៉ល ការពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ៧:០០នាទីយប់ ចាក់បញ្ចាំងជា  3D ដែលមាន វត្តមានភ្ញៀវកិត្តិយស និងហ្វេនជាច្រើនទៀតផងដែរ មិនតែប៉ុណ្ណោះពួកគាត់បានកំសាន្តជាមួយ ការលេងហ្គេម Resident Evil X-Box និង ទស្សនា វ៉ែនតា VR បែបវីដេអូ 360 ដឺក្រទៀតផងដែលធ្វើអោយពួកគាត់មាន អារម្មណ៏កាន់តែប្លែកទៀតផង។ ទស្សនិកជនបានសរសើរថាពិតជា ល្អមើលណាស់ ជាពិសេសត្រង់ការប្រយុទ្ធ ជាមួយ ខ្មោចឆ្កែZombie ដែលធ្វើឱ្យភ័យរន្ធត់ មិនតែប៉ុណ្ណោះមានឈុតឆាកវៃគ្នាជាច្រើនទៀតផង។

ដើម្បីជ្រាបច្បាស់ និងទទួលបានចំណីចក្ខុថ្មីដែលខានទស្សនាយូរមកហើយ តែលើកនេះបែប 3D ម្តងមិនដឹងជា ពិសេស យ៉ាងណាទេ កុំភ្លេចទៅចូលរួមទស្សនាទាំងអស់គ្នានៅគ្រប់រោងកុនដែលចាប់បញ្ចាំងពីថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០១៧ នេះជា 2D 3D និង 4DX។

Trailer 1

Trailer 2

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោក អ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

Legend City Mall
ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Toul Kork
ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Meanchey
ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time