គ្រាន់តែឮឈ្មោះថា ហាង កាហ្វេដី ភ្ញៀវជាច្រើនច្បាស់ជានឹកដល់ម្ហូបអាហារមួយចំនួនដែលចម្អិនដោយចុងភៅចំណាន ដែលមានមុខម្ហូបប្រចាំហាងដូចជា គ្រឿងសមុទ្រអាំងទឹកជ្រលក់កាពិ ត្រីដុតបំពង់ឬស្សី មាន់ដុតក្នុងពាង និងជាច្រើនមុខទៀតកាលពីពេលកន្លងមក។


ជាក់ស្ដែងហាងនេះមិនត្រឹមតែល្បីសំរាប់មុខម្ហូបខាងលើប៉ុណ្ណោះទេ តែម្ចាស់ហាងនិងចុងភៅក៏ព្យាយាម ស្វែងរកបាននូវមុខម្ហូបប្លែកបន្តទៀតសំរាប់បំពេញតំរូវការអ្នកពិសារកាន់តែច្រើនទៀត។ ចង់ដឹងថាមានមុខម្ហូបអ្វីខ្លះ មោះ KSPG.TV សូមរ៉ាយរ៉ាប់អោយស្រក់ទឹកមាត់ទាំងអស់គ្នា។



សំរាប់មុខម្ហូបថ្មីនោះ រឹតតែប្លែកតែម្តង បើឈ្មោះនោះនិយាយពីថា ប្លែកតែម្តង មាន់លាក់ខ្លួនពួនក្នុងបាយដំណើបផ្ទាប់ជាមូយបន្លែធម្មជាតិ សាច់គោដុតបំពង់ឬស្សីមានក្លិនឈ្ងុយប្លែក ស៊ុបទាធម្មជាតិពិសារមិនទ្រលាន់ និង បាយរំស្អំពិសេស ។



បើសំរាប់ក្រុមការងារ KSPG.TV វិញគ្រាន់តែដាក់ចូលមាត់ លាន់មាត់គ្រប់គ្នាថា អីយ៉ា រសជាតិប្លែកម្ល៉េះ ឆ្ងាញ់ម្ល៉េះ គ្រឿងផ្សំអីខ្លះហ្នឹង?? ជាការពិត ម្ហូបខាងលើនេះពិតជាប្លែក ហើយឆ្ងាញ់ពិតមែន បើចង់ដឹងយ៉ាងណា ទាល់តែទៅសាកតែម្តង។






ទៅភ្លក្សលមើល៍នៅហាង កាហ្វេ ដី ទាំងអស់គ្នា ផ្ដល់ភាពងាយស្រួលក្នុងការចតយានជំនិះ កន្លែងអង្គុយធំទូលាយ ស្រស់ស្អាត និងមានផាសុកភាព ដែលមានទីតាំងស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទួលគោក) រឺក៏ អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ ហើយបច្ចុប្បន្ននេះ ភោជនីយដ្ឋានហាក់មានភាពពេញនិយមខ្លាំង នៅតំបន់ទួលគោក ព្រោះតែតម្លៃ រសជាតិ និងភាពរួសរាយរាកទាក់របស់ ចុងភៅ និងបុគ្គលិកឈរ ចាំនៅខាងមុខហាងតែម្តង។

ទូរស័ព្ទ៖ 077 859 959 | 015 859 959
ទីតាំង៖ ផ្ទះលេខ20 ផ្លូវ 590 ( ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់ )
ផែនទី
វីដេអូ