រថយន្ត Audi R8 (ដែលគេហៅថា Audi R8 24H) ត្រូវបានក្រុមហ៊ុនផលិតយ៉ាងពិសេស ដើម្បីអបអរជ័យជម្នះរបស់ខ្លួន ក្នុងការប្រណាំងរថយន្តកាលពីឆ្នាំមុន។

លក្ខណៈពិសេសរបស់រថយន្ត Audi R8 មានកម្លាំងម៉ាស៊ីនប្រភេទ V10 ដែលអាចរត់បាន ប្រហែល33០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយតួរបស់វាផលិតពី កាបូន ដែលធ្វើអោយរថយន្តស្រាល និងស្វិត។

រថយន្ត Audi R8 ពិសេសនេះផលិត ២៤គ្រឿងប៉ុណ្ណោះ ហើយវាមានតម្លៃប្រហែល $260,000 ប៉ុន្តែរថយន្តប្រភេទនេះ ប្រហែលជាមិនអាចនាំទៅកាន់សហរដ្ឋអាមេរិចនោះទេ ព្រោះចង្កៀងឡាស៊ែ នៅខាងមុខវាខុសច្បាប់ចរាចរណ៍ នៅក្នុងសហរដ្ឋអាមេរិច។

https://www.youtube.com/watch?v=sDgtsy4rd1U