អ្នកណាមិនល្បី មិនស្គាល់បង្អែមពងទាកូន ម្តុំផ្សារញ៉ែនោះ! ហើយពេលនេះម្ចាស់ហាងគាត់បានបើកសាខាទី៣ហើយ គឺនៅម្តុំក្រោយសាលាវ៉ាន់ដា គ្រាន់បើដំណើរការភ្លាមមានអ្នកចូលញ៉ាំពេញ បាត់ទៅហើយ។


ពិតជាដូចពាក្យម្ចាស់ហើយបាននិយាយមែន ដោយកន្លែងគាត់ផ្តោតសំខាន់លើរសជាតិ និងតម្លៃ ស៊ីគ្នា គាត់មិនអួតថាកន្លែងគាត់ឆ្ងាញ់ទេ តែគាត់ចង់អោយអ្នកដែលចូលញ៉ាំកន្លែងគាត់ហើយ មិនអន់ចិត្ត មិនស្តាយលុយ ហើយត្រឡប់ទៅទាំងសប្បាយចិត្តនឹងការចាយរបស់ខ្លួន រួមទាំងបានឆ្អែតថែមទៀតផង។

បើគិតៗ ទៅបើអ្នកហៅ គុយទាវ១ចាន បង្អែម ឬទឹកក្រឡុក១កែវនោះគឺ អស់ត្រឹម១០០០០៛ ប៉ុណ្ណោះនោះអ្នកនឹងឆ្អែត ជាក់ជាមិនខាន។ ចឹងបើអ្នកនឹកចង់ញ៉ាំ បង្អែម ពងទាកូន គុយទាវ មី មីខគោ នំប័ុង ទឹកក្រឡុក អីនោះ កុំភ្លេចទីនោះ ព្រោះមានអីញ៉ាំត្រូវចិត្តច្រើន…




ហាង ម៉ាក់អាកាំងសាខាទី៣
Call: 012 965 675 / 016 777 927
ទីតាំង៖ #77AEo ផ្លូវ 402 កែវផ្លូវ 193 ម្តុំក្រោយសាលាវ៉ានដា ប្រហែល១០០ម៉ែត្រ
https://www.facebook.com/makakang.dessert?hc_ref=SEARCH
វីដេអូ