ក្រុមហ៊ុនទូរសព្ទ័ដៃ Sony បានចេញនៅទូរសព្ទ័ Xperia XZs​

0
894

ថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទដៃ Sony បានកំពុងត្រៀមខ្លួនបញ្ចេញអាវុធថ្មីរបស់ខ្លួនគឺ Xperia XZs​ ។ សំរាប់រូបរាង Xperia XZs​ ជាមួយ​​​​ RAM 4GB ទំហំផ្ទុកទិន្ន័យ​​ 64GB និងទំហំកាំមេរ៉ា របស់ Xperia XZs 19 megapixel បានបំពាក់នូវបច្ចេកវិទ្យាដែលកំពុងពេញនិយមគឺ ទ្រនាប់ស្កែនក្រយ៉ៅដៃ និងអាវក្រោះការពារ  ជម្រាបទឹកផង ដែរ។ លើសពីនេះ សូនីបានបំពាក់នូវបច្ចេកវិទ្យា Super Slow Motion និង Motion Eye ហើយ Xperia XZs នេះក៏បានជាប់ឈ្មោះជាកាំមេរ៉ាដែលថតវីដេអូបែបយឺត 960fps (slow motion)​ បានស្អាត និងច្បាស់ជាងគេ​ផងដែរ ។និយាយរួមទៅនៅចុងឆ្នាំ 2016 និង​ដើមឆ្នាំ 2017 នេះ ក្រុមហ៊ុន Sony គឺធ្វើការកែប្រែនូវកំពូល​ស្មាតហ្វូនរបស់ខ្លួនបានយ៉ាងល្អ​​ និង​ ឈានមុខលើជាមួយបច្ចេកវិទ្យាថ្មីដើម្បីប្រណាំងជាមួយកំពូល​ស្មាតហ្វូនដ៏ទៃ។