បន្ទាប់ពីមានការគាំទ្រពីអ្នកពិសារ ហាង កាហ្វេដី ម្ចាស់ហាងនិងចុងភៅដ៏វៃឆ្លាតតែងតែបង្កើតនូវមុខម្ហូបថ្មីៗ ជាបន្តបន្ទាប់ ធ្វើអោយភ្ញៀវចេះតែទៅពិសារមិនដែលចេះដាច់ ។ សំរាប់រសជាតិ ម្ហូបនីមួយៗនៅពេលបញ្ចេញមកម្តងៗ គឺប្លែកៗឈ្ងុយឆ្ងាញ់ តែម្តងហើយ ទន្ទឹមនឹងពេលនេះ គឺមុខមានម្ហូបថ្មីប្លែកទៀតហើយ មានដូចជា ពពែអាំង និងស្រាក្រឡុកផ្លែឈើ មួយបែបទៀត។




មុខម្ហូបទាំងនេះសុទ្ធតែអ៊ែមហ្មង គ្រាន់តែធ្វើដំណើរចូលកន្លែងអង្គុយឮភ្លាម បង្ហើរ ក្លិនឈ្ងុយភាយមកចង៉ញ៉ាំហ្មង។ ចាប់ចេញពីចានមកជ្រលក់នឹងទឹកប្រហុក ជ្រលក់លាយជាមួយម្ទេសហឹរទៀតនោះ គឺកាន់តែធ្វើអោយរសជាតិសាច់ពពែឆ្ងាញ់ មួយម៉ាត់ហើយមួយម៉ាត់ទៀត ញ៉ាំមិនទាន់ទេមិត្តដែលអង្គុយជិត។




តែដើម្បីធ្វើអោយរសជាតិ កាន់តែមិនអាចបំភ្លេចបាន ហាងនេះ បានបញ្ចេញជា ស្រាក្រឡុកផ្លែឈើ ដាក់ក្នុងកាទិន បែបថ្មីប្លែកយ៉ាងទាក់ទាញ ។ មិនត្រឹមតែប៉ុណ្ណោះ ហាងនេះមានបំរើជូនមុខម្ហូបផ្សេងទៀត ផងដែរ សំរាប់ជាគ្រឿងក្លែមបន្ថែម មានដូចជា បុកល្ហុងស្រួយ និង មាន់ក្រឡុកក្នុងពាង -ល-។




ភោជនីយដ្ឋាន៖ កាហ្វេ ដី
ទូរស័ព្ទ៖ 077 859 959 | 015 859 959
ទីតាំង៖ ផ្ទះលេខ20 ផ្លូវ 590 ( ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់ )
វីដេអូ