កាលពីមុន មនុស្ស ធ្លាប់តែដឹងថា បើចង់ញ៉ាំកាហ្វេយើងតែងតែ ទៅអាហារដ្ឋានហាងគុយទាវឬតៀមកាហ្វេតាមផ្ទះ។ ប៉ុន្ដែឥឡូវនេះនៅពេលដែលនឹកដល់ការជួបជុំមិត្ដភក្ដិ មនុស្សជាទីស្រឡាញ់ ជជែកពិភាក្សាការងារ ឬ ជជែកកំសាន្តក្តី យើងច្រើនតែសំដៅទៅដល់ហាងកាហ្វេទំនើបៗ ។
ដោយសារហាងកាហ្វេទំនើបនេះ មានបរិយាកាសល្អ ស្ងប់ស្ងាត់ ងាយស្រួល ផ្លាស់ប្តូរ យោបល់គ្នា រួមទាំងអាចពិសារ អាហារជាច្រើនមុខ និងមានភេសជ្ជះ ច្រើនប្រភេទអោយអ្នកជ្រើសរើសបានតាមចំណង់ចំណង់ចិត្ត។ ដូច្នេះហើយ ហាងមួយដែលមាឈ្មោះថា K.E Cafe and Lounge ដែលជំនាញផ្ដោតសំខាន់ទៅលើសុខភាពអ្នកពិសារនោះ បានបញ្ចេញអាហារថ្មីមួយទៀតមានឈ្មោះថា មីហឹរ K.E ពិសេស ។
មីមួយចាននេះ មានសរសៃមីសំប៉ែតៗ ទន់ល្មើយពណ៌ក្រហម លាយឡំជាមួយបន្លែស្ពៃខ្ចីៗ សាច់មាន់រូបមន្តវេចខ្ចប់ ដោយស្នាដៃ ចុងភៅផ្ទាល់ស្រោបគ្រឿងពិសេស ចំណិតពងមាន់ចម្អិនឲ្យឆ្អិនត្រឹម៧០ទៅ៨០ភាគរយទន់ៗ ត្រូវបានតម្រៀបក្នុងចានអមនឹង ស៊ុបក្ដៅហុយៗ ចោលក្លិបឈ្ងុយឈ្ងប់តែម្តង ។ គ្រាន់តែយកចង្កឹះចាប់សរសៃមីដាក់ចូលមាត់ គឺមានអារម្មណ៍ថាទន់ បង្កប់រសជាតិឆ្ងាញ់ប្លែក មិនដូចមីដែលធ្លាប់ញ៉ាំកន្លងមកសោះ។
ការអង្គុយទទួលទានអាហារក្នុងហាង K.E Cafe And Lounge ដែលមានបរិយាកាសស្រឡះភ្នែកល្អ ជាមួយ ការតុបតែង រចនាយ៉ាងគាប់់ភ្នែក ទាំងនេះគឺជាទិដ្ឋភាពនៅក្នុងហាង K.E Cafe And Lounge ស្ថិតនៅផ្ទះលេខ 739 តាមបណ្តោយផ្លូវកម្ពុជាក្រោម ជាប់ធនាគារ កាណាឌីយ៉ា ជិតស្ពានអាកាស 7មករា ។
ហាង K.E Cafe And Lounge នេះបាននាំយករសជាតិអាហាrប្រកបដោយអនាម័យ មានកន្លែងអង្គុយសមរម្យ និងចំណតយានជំនិះងាយស្រួលសម្រាប់ភ្ញៀវ។
ហាង K.E Cafe and Lounge
ទូរស័ព្ទ៖ 093 876 181 | 098 2011 70
ទីតាំង៖ ស្ថិតនៅផ្ទះលេខ 739 តាមបណ្តោយផ្លូវកម្ពុជាក្រោម ជាប់ធនាគារ កាណាឌីយ៉ា ជិតស្ពានអាកាស 7មករា។
វីដេអូ