៣វីដេអូ​​​ ត្រដាង​​តំបន់​ភ្នំ ? Vang Vieng ទាក់ទាញចង់ទៅម៉ង

Vang Vieng - Lao

0
4411
Vang Vieng

មនុស្សយើងម្នាក់ៗ មានអារម្មណ៍ចូលចិត្តតំបន់កំសាន្តខុសៗ គ្នា អ្នកខ្លះចូលតំបន់ សមុទ្រ ទឹកធ្លាក់ ទីកន្លែងទំនើបៗ តែអ្នកខ្លះទៀត ចូលចិត្តតំបន់ភ្នំ ដែលមានខ្យល់អាកាសល្អ ។ ចឹងពេលនេះ យើងសូមលើកយក តំបន់ភ្នំ ដើម្បី បំពេញចិត្តអ្នកដែលចូលចិត្តតំបន់បែបនេះ ។ ភ្នំ Vang Vieng ប្រទេសឡាវ ដែលជាទីក្រុងមួយមានភាពទាក់ទាញខាងលំហែកាយ ស្រូបយកខ្យល់អាកាសបែបធម្មជាតិ ដែលមានទីតាំងនៅតាមដងទន្លេ Nam Song និងព័ទ្ធជុំវិញឲ្យកូនភ្នំទាបៗតម្រៀបគ្នា បង្កើតជាទេសភាពប្លែកគួរឲ្យចង់ទៅទស្សនា។

Vang Vieng

ហើយ Vang Vieng មានទីតាំងស្ថិតនៅចន្លោះទីក្រុងវៀងច័ន្ទ និងទីក្រុងហ្លួងព្រះបាង ។ ទេសភាពដ៏អស្ចារ្យនេះ ប្រាកដជាធ្វើអោយអារម្មណ៍ស្រស់ស្រាយ ព្រោះថាអ្នកទេសចរណ៍ភាគច្រើនចូលទៅ អង្គុយលើកញ្ចុះ សូមយកខ្យល់អាកាសដ៏បរិសុទ្ធ ហើយបន្ធូរអារម្មណ៍ គយគន់សម្រស់កូនភ្នំដុះអមទន្លេដែលមានទឹកថ្លាឈ្វេង។

Vang Vieng

សូមទស្សនាវីដេអូ ដែលអ្នកធ្លាប់បានទៅថត ខាងក្រោមនេះទាំងអស់គ្នា…