នំបញ្ចុកសាច់ចិញ្ច្រាំ ដែលល្បីតៗ គ្នាថាមានរសជាតិឆ្ងាញ់ ហើយអ្នកពិសារក៏មិនដែលជិនណាយនឹងរសជាតិ ហើយតំលៃក៏រឹតតែសមរម្យ ជាមូលហេតុដែលហាងគាត់តែមានអ្នកគាំទ្រមិនចេះដាច់។



ហេតុផលទាំងនេះហើយ ដែលធ្វើអោយ ម្ចាស់ហាង នំបញ្ចុកសាច់ចិញ្ច្រាំ ដែលមានទីតាំង ផ្ទះលេខ 17Eo ផ្លូវលេខ 282 សង្កាត់បឹងកេងកង 1 ខាងលើនេះក៏រិះរក អ្វីដែលប្លែកជាបន្តបន្ទាប់ ដើម្បីបំពេញចិត្តអ្នកពិសាមិនជិនណាយ។

ដូច្នេះលើកនេះចេញ មុខមីនុយថ្មី គឺជា មីសួរ បូករួមនឹង ខួរក្តាមចំហុយ និង សាច់ចិញ្ច្រាំ បន្ថែមកាន់តែពិសេសគឺ ម្ទេសសាតេ ជាមួយទឹកជ្រលក់ទឹកកាពិ លាយទឹកអំពិលទុំ និងបន្លែស្រស់ៗ ។ អូហូ៎ អ្នកសរសេរ កូរពោះ ទៀតហើយ អត់និយាយលេងទេ គឺពិតជាមានរសជាតិឆ្ងាញ់ពិតមែន ។

ម្យ៉ាងទៀត លោកអ្នកអាចជ្រើសរើសគ្រឿងថែមតាមចំណងចំណូលចិត្តលោកអ្នកបាន ដែលមានដូចជាៈ នំបញ្ចុកញ៉ាំជាមួយខួរក្តាម, សាច់ជ្រូកចិញ្ច្រាំ, ប្រហិត, ផ្សិត, ពោតបារាំង, ជើងមាន់, ជើងជ្រូក,…និងមានជាច្រើនមុខទៀត។


សូមបញ្ជាក់តម្លៃ នំបញ្ចុក១ចានតម្លៃ ៧៥០០៛ ឯ ទីតាំងវិញគឺនៅផ្ទះលេខ 17Eo, ផ្លូវ 282 (វិថីសម្តេចល្វាឯម), សង្កាត់បឹងកេងកង១, ខ័ណ្ឌចំការមន (ជិះពីស្តុបត្រសក់ផ្អែម តាមផ្លូវមកកាន់ផ្សារបឹងកេងកង ត្រង់ផ្លូវបំបែកជា៤ ច្រកទី២បត់ឆ្វេងប្រហែល២០០ម៉ែត្រ ហាងនៅខាងឆ្វេងដៃ) តែបើលោកអ្នករកមិនឃើញម៉េចម៉ាអី Call ទៅលេខនេះម៉ងទៅណាៈ Tel: 017 447 333 | 010 542 222
វីដេអូ