អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តែពិសានំប័ុងប៉ាតេ សាច់ជ្រូកបីជាន់ ឬក៏ សាច់ផាក់ឡូវហើយ កន្លងមកដោយឡែកថ្ងៃនេះក្រុមការងារ KSPG.TV សូមណែនាំនំប័ុងថ្មីមួយបែបទៀត នោះ គឺនំប័ុងប្រហិតត្រីក្តៅ ម្តងមើល។

ស្ថិតនៅក្រោយរោងកុនគិរីរម្យ ផ្ទះលេខ ៣០ ផ្លូវ ១១៣ សង្កាត់បឹងកេងកង ២ ដែលនៅក្បែរហាង Lisa ស៊ុបមានហាងមួយដែលមានឈ្មោះថា នំបញ្ចុកតៅហ៊ូស្អុយ ដែលមានលក់នៅនំប័ុងប្រហិតត្រីក្តៅនេះ ។


នំប័ុងប្រហិតត្រីក្តៅនេះ គឺមានរូបមន្តប្លែកពីគេ ដែលមានទឹកជ្រលក់ផ្សំពីពងមាន់ និង ប្រេងល្ងជាពិសេសបង្កើតបានជារសជាតិឆ្ងាញ់ត្រូវមាត់តែម្ដង។ សំរាប់ប្រហិតត្រី គឺចៀនក្តៅៗ ញាត់ចូលនំប័ុង ស្រោចទឹកជ្រលក់ និយាយរូម បើបានពិសាម្តង ប្រាកដជាជាប់ចិត្តនឹងរសជាតិនោះ។


ហាង នំបញ្ចុកតៅហ៊ូស្អុយ
ទូរស័ព្ទ៖ 011 92 55 55
បើកលក់ពីម៉ោង៖ 9ព្រឹក-7យប់
ទីតាំង៖ ស្ថិតនៅក្រោយរោងកុនគិរីរម្យ ផ្ទះលេខ ៣០ ផ្លូវ ១១៣ សង្កាត់បឹងកេងកង ២ ដែលនៅក្បែរហាង Lisa
វីដេអូ